​ជំងឺ ពេជ្រ សោភា អាច​ឱ្យ​នាងក្លាយ​ជាមនុស្សរុក្ខជាតិ​?

រាជធានី​ភ្នំពេញ ៖ តារា​​ចម្រៀង​​នាង​ពេជ្រ សោភា បាន​សម្តែង​ការ​​ព្រួយបារម្ភ​យ៉ាង​​ខ្លាំង ​ជុំវិញ​បញ្ហា​ជំងឺ​របស់​នាង ដែល​​អាចវិវឌ្ឍន៍​​​ខ្លួន​​​​ ក្លាយជា​មនុស្ស​រុក្ខជាតិ​បាន​ ។

តាមរយៈ​​វី​ដេ​អូ​​ឃ្លី​ប ពេជ្រ សោភា បាន​​អះអាង​​ថា ក្រុម​គ្រូពេទ្យ​​តម្រូវឱ្យ​​នាង​ប្រើ​ពេល​១​ខែ ដើម្បី​ព្យាបាល​ជំងឺ ហើយ​បើ​រយៈ​​ពេល​នោះ​ ស្ថានភាព​ជំងឺ​នៅ​តែ​មិន​បាន​ធូ​រ​ស្រាល​ទេ នោះ​អាច​ក្លាយជា​មនុស្ស​ដែល​មិន​អាច​កម្រើក​​បាន ​ប្រៀប​ដូច​មនុស្ស​រុក្ខជាតិ​ ។

យ៉ាងណា​ក៏​ដោយ ពេជ្រ សោភា បាន​បញ្ជាក់​ថា រយៈ​​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ ស្ថានភាព​ជំងឺ​របស់​នាង​រៀង​ធូរ​ស្បើយ​បន្តិច​ហើយ ខណៈ​​ដែល​គ្រូ​ពេ​ទ្រ ​បាន​ហាមឃាត់​នាង​មិន​​ឱ្យ​គិត​ច្រើន ។

ពេជ្រ សោភា ក៏​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ ដែល​​​បារម្ភពីនាង និង​បាន​ជូនពរ​នាងឱ្យ​​ឆាប់​ជា ​ក្នុង​ស្ថានភាព​ដែល​នាង​កំពុង​​តែ​ពុះ​ពារ​ឆ្លងកាត់​ជំងឺ​ ដែល​ស្ទើ​តែ​គ្មាន​​សង្ឃឹម ​។ ពាក្យ​ជូនពរ​របស់​អ្នក​ទាំងអស់​គ្នា ​គឺជា​កម្លាំងចិត្ត​ដែល​ជួយ​ឱ្យ​​នាង​មាន​សង្ឃឹម ហើយ​នាង​រំពឹង​ថា ​ស្ថាន​ការ​នឹង​ល្អ​ឡើង​វិញ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​​នាង​ បាន​ធ្វើ​អ្វី​ល្អ​បន្ត​ទៀត​ ។