រថយន្តក្រុង​ព្រលះ​ម៉ូតូ ស្លាប់​កូនប្រុស​ម្នាក់ និង​ឪពុកម្តាយ​របួសធ្ងន់​

រថយន្តក្រុង​ព្រលះ​ម៉ូតូ ស្លាប់​កូនប្រុស​ម្នាក់ និង​ឪពុកម្តាយ​របួសធ្ងន់​



បាត់ដំបង​ ៖​ ក្មេង​ប្រុស​ម្នាក់​ ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ បាន​ប៉ើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ ព្រម​ទាំង​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ បាន​ជិះ​ម៉ូតូ​ជាមួយ​នឹង​ឪពុក ម្ដាយ ហើយ​ត្រូវ​បាន​រថយន្តក្រុង​មក​បុក​ចំ​ពីក្រោយ​ទាំង​កំរោល​​ ចំណែក​អ្នកបើកបរ​បាន​គេច​ខ្លួន​បាត់។

ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុមទី​០២ ស្ថិត​ក្នុង​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​រថយន្តក្រុង​០១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​៣A-៩៨២៩ របស់​ក្រុមហ៊ុន​អូឡាំពិក ដែល​បាន​ដឹក​ភ្ញៀវ​បរទេស ជាច្រើន​នាក់​បើកបរ​ពី​ត្បូង ទៅ​ជើង។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ ដែល​រថយន្តក្រុង​នោះ​ បាន​បើកបរ​មកដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ ដែល​មាន​ជិះ​គ្នា​៣​នាក់ ចំ​ពីក្រោយ តែម្តង ដែល​ម៉ូតូ​នោះ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១S-២៧០២ ដែល​កំពុង​បើក​ស្រប​ទិស បណ្ដាល​ឲ្យ​ស្លាប់​កូនប្រុស​ម្នាក់ និង​២​នាក់​ទៀត ដែល​ត្រូវជា​ឪពុក ម្តាយ​ក៏បាន​រង​របួស​ធ្ងន់​ដែរ។

ជន​បង្ក​ដែល​ជា​អ្នក​បើក​រថយន្តក្រុង ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ បាន​រត់​គេច​ខ្លួន បាត់ស្រមោល។ ចំណែក ជនរងគ្រោះ ទី​១​. ឈ្មោះ វ៉ុ​ន វណ្ណ​នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ឪពុក និង​ជា​អ្នកបើកបរ​ម៉ូតូ (​របួសស្រាល​) ទី​២. ​ឈ្មោះ សួន ពៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្ដាយ (​របួសធ្ងន់​) និង​ទី​៣. ​ឈ្មោះ នី ប៉ៃឡុង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ​ត្រូវ​ជា​កូន​(​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចរាចរណ៍​ បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ និង​វាស់វែង ​យក​យានយន្ត​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ព្រមទាំង​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​សព​ក្មេង​ប្រុស​កំពុង​ត្រូវ​បាន ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​ហើយ៕

រថយន្តក្រុង​ព្រលះ​ម៉ូតូ ស្លាប់​កូនប្រុស​ម្នាក់ និង​ឪពុកម្តាយ​របួសធ្ងន់​

រថយន្តក្រុង​ព្រលះ​ម៉ូតូ ស្លាប់​កូនប្រុស​ម្នាក់ និង​ឪពុកម្តាយ​របួសធ្ងន់​