ខេត្ត​ព្រៃ​វែង​ក្រសោបបាន​​ពាន​សីប៉ាក់តាក្រ​​ជាតិ​ក្រប​ខណ្ឌ​ក​២

ខេត្ត​ព្រៃ​វែង​ក្រសោបបាន​​ពាន​សីប៉ាក់តាក្រ​​ជាតិ​ក្រប​ខណ្ឌ​ក​២

 

ខេត្ត​ព្រៃវែង​បាន​បញ្ជូន​ក្រុម​កីឡា​សីប៉ាក់តាក្រ​ផ្នែក​បុរស​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​សីប៉ាក់តាក្រ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦​ ពី​ថ្ងៃ​ទី​ ២៥​ ដល់​ ៣០​ មិថុនា​ ២០១៦​ នៅ​សាល​វិមាន​ពហុកីឡដ្ឋាន​ជាតិ​ ដោយ​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ព្រៃវែង​ទាំង​អស់។

 

ខេត្ត​ព្រៃ​វែង​ក្រសោបបាន​​ពាន​សីប៉ាក់តាក្រ​​ជាតិ​ក្រប​ខណ្ឌ​ក​២

 

ឆ្លង​តាម​ការ​ប្រកួត​រយៈ​ពេល​៦​ថ្ងៃ​ ជា​លទ្ធផល​ផ្នែក​វិញ្ញាសា​បុរស​២​នាក់​ទល់​នឹង​២​នាក់​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​ វិញ្ញាសា​បុរស​៣​នាក់​ទល់​នឹង​៣​នាក់​ ទទួល​បាន​ចំណាត់​ថ្នាក់​១​ និង​លេខ​៣​ រី​ឯ​ក្រប​ខណ្ឌក​១​វិញ​ពុំ​ទទួល​បាន​ចំណាត់​ថ្នាក់​នោះ​ទេ។

 

លោក​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​សីប៉ាក់តា​កម្ពុជា​ មាន​ប្រសាសន៍​ថា ​លោក​ស្នើ​ឲ្យ​មាន​ការ​បញ្ចូល​ប្រភេទ​កីឡា​នេះ​នៅ​តាម​សាលា​រៀន​ ធ្វើ​ការ​បែង​ចែក​ការ​ប្រកួត​ទៅ​តាម​វ័យ​ ត្រៀម​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ ដោយ​ស្នើ​សុំ​គ្រូ​បរទេស​មក​បង្ហាត់​បង្រៀន។

 

លោក​បាន​ផ្តាំ​ផ្ញើ​ដល់​កីឡាករ​ កីឡា​ការិនី​ កាត់​បន្ថយ​ការ​ដើរ​លេង  ដោយ​យក​ពេល​វេលា​មក​លេង​កីឡា​ ដើម្បី​អភិវឌ្ឍ​ខ្លួន។ ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​​​នេះ​មាន​ក្លឹប​ចូល​រួម​ចំនួន​១៥​ក្លឹប​ លើ​៦​ប្រភេទ​វិញ្ញាសា​ មាន​កីឡាករ​ កីឡា​ការិនី​ចំនួន​៤០២​នាក់​ ​ក្នុង​នោះ​កីឡា​ការិនី​ ១៣៣នាក់៕

 

ខេត្ត​ព្រៃ​វែង​ក្រសោបបាន​​ពាន​សីប៉ាក់តាក្រ​​ជាតិ​ក្រប​ខណ្ឌ​ក​២ ក្រុម​សីប៉ាក់តាក្រ​បុរស​ព្រៃវែង​លេខ​១

 

អត្ថបទ៖ សោម សារិទ្ធ​