ភេរវកម្មយ៉ាងសាហាវមួយ បានសម្លាប់អ្នកទេសចរ ២០នាក់ ក្នុងភោជនីយដ្ឋានមួយកន្លែង នៅបង់ក្លាដែស

បង់ក្លាដែស៖ មនុស្សយ៉ាងតិច ៣០នាក់ ដែលមានមួយចំនួនធំជាជនជាតិបរទេស ត្រូវបានចាប់ជាចំណាប់ខ្មាំង អស់ពេល១០ម៉ោង ដោយក្រុមភេរវករ ISIS នៅក្នុងភោជនីយដ្ឋានមួយកនែ្លង ក្នុងទីក្រុងដាកា នៃប្រទេសបង់ក្លាដែស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅភោជនីយដ្ឋាន Holey Artisan កាលពីយប់ថ្ងៃសុក្រមុននេះ ដែលក្រុមភេរវករ ISIS បានអះអាងថា ពួកគេជាអ្នកប្រព្រឹត្ដ និងបានសម្លាប់មនុស្ស ២០នាក់ ហើយមនុស្សប្រមាណជា ៤០នាក់ទៀតរងរបួស ដែលនាពេលនេះ ខាងរដ្ឋាភិបាល បង់ក្លាដែស បានចេញសេចក្ដីរាយការណ៍ជាផ្លូវការថា មនុស្សចំនួន ២០នាក់បានស្លាប់ និងអ្នកផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ហើយមន្រ្តីប៉ូលិស ២រូប បានស្លាប់បាត់បង់ក្នុងអំឡុងពេលវាយប្រហារនេះ។ 

នេះបើតាមការឲ្យដឹងពី លោក Sumon Reza ជាបុគ្គលិកនៅ ភៅជនីយដ្ឋានខាងលើនេះ ដែលបានព្យាយាម រត់គេចខ្លួនពីឧបទ្ទវហេតុ ដ៏គួរឲ្យភ័យខ្លាចមួយនេះ បានរៀបរាប់ប្រាប់ខាងសារព័ត៌មានឲ្យដឹងថា ”ពួកភេរវករ បានបំផ្ទុះគ្រាប់បែក និងមានអ្នករងរបួសជាច្រើននាក់” ។
លោកបានបន្តទៀតថា «ពួកភេរវករទាំងអស់នោះ បានភ្ជាប់មកជាមួយនូវដាវ និងកាំភ្លើងជាច្រើនដើម ថែមទៀតផងដែរ»។

គួរបញ្ជាក់ថា ប្រហែលជា ១២ម៉ោងក្រោយពីមានការចាប់ខ្លួន​ពីក្រុមភេរវករនេះ ខាងកងទ័ពនៃទីក្រុងដាកា បានបើកការបាញ់ប្រហារ វាយបកទៅលើភេរវករ ដែលធ្វើឲ្យ ៦នាក់បានស្លាប់ភ្លាមៗ និងចាប់បានម្នាក់ទាំងរស់ផងដែរ ហើយបានជួយសង្គ្រោះចំណាប់ខ្មាំង ១៣នាក់។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ក៏បានសម្តែងពីអារម្មណ៍សោកស្តាយ នៃឧបទ្ទវហេតុដ៏រន្ធត់នេះផងដែរ ខណៈដែលអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន បាននិយាយថា នៅក្នុងនោះ ក៏មានចំណាប់ខ្មាំងជាជនជាតិជប៉ុនម្នាក់ ត្រូវបានជួយសង្គ្រោះដោយរងរបួស ដោយសារគ្រាប់កាំភ្លើង ខណៈចំណាប់ខ្មាំងជនជាតិជប៉ុន ៧នាក់ផ្សេងទៀត បានបាត់ដំណឹង៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា  ក៏មានភេរវកម្ម បានកើតឡើង នៅក្នុងប្រទេស បូគីណាហ្វាសូ ដោយក្នុងនោះគឺបាន សម្លាប់ជីវិតមនុស្សអស់ យ៉ាងតិច២០នាក់។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តី របស់សាក្សីនៅនឹង កន្លែងកើតហេតុ បានឲ្យដឹងថា ពួកគេបានឃើញរថយន្ត ២គ្រឿងត្រូវបានផ្ទុះ ដោយសារគ្រាប់បែក នៅបរិវេណខាងក្រៅសណ្ឋាគារ Splendid ដែលស្ថិតនៅក្នុង តំបន់ភាគខាងលិច នៃទីក្រុង Ouagadougou នៅអំឡុងម៉ោង៧និង៣០នាទី (ម៉ោងក្នុងស្រុក) រួចក្រោយមកក៏មានមនុស្សមួយក្រុម ដែលមានគ្នីគ្នា ៣ទៅ៤នាក់ សុទ្ធតែរុំមុខជិត បានសម្រុកចូលក្នុងនោះ និងធ្វើការវាយប្រហារ ភ្លាមៗដោយបានធ្វើឲ្យមនុស្សជាច្រើន ស្លាប់និងរបួស ស្របពេលដែលមួយចំនួនទៀត កំពុងត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង។

លោក Robert Sangare ប្រធានមន្ទីរពេទ្យ ប្រចាំទីក្រុងនោះបាន ប្រាប់ឲ្យដឹងថា មកទល់ពេលនេះ មានមនុស្សយ៉ាងតិច ២០នាក់ត្រូវបានស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួស។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសបូគីណាហ្វាសូ Alpha Barry បាននិយាយថា “កងកម្លាំងសន្តិសុខ ត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញប្រតិបត្តិការវាយលុក ក្នុងបំណងរំដោះចំណាប់ខ្មាំង ហើយពួកយើងស្វាគមន៍ ចំពោះការជួយគាំទ្រ ពីសំណាក់កងកម្លាំងបរទេស ប្រសិនណាបើមាន”។

ផ្អែកលើរបាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ក្រុមភេរវករ al-Murabitoun ដែលមានទីតាំងនៅឯ តំបន់វាលខ្សាច់សាហារ៉ា ភាគខាងជើងប្រទេស ម៉ាលី ហើយក៏ជាផ្នែកមួយ របស់ក្រុមភេរវករអាល់កៃដា ផងដែរនោះ គឺជាអ្នកនៅពីក្រោយ នៃអំពើវាយប្រហារមួយនេះ។ យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមកងកម្លាំងសន្តិសុខ មិនទាន់ចេញសកម្មភាព នៅឡើយនោះទេ តែពួកគេក៏ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រៀមវាយឆ្មក់ ឲ្យបានលឿនជាទីបំផុត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត