អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​

6 Videos


បន្ទាប់ពីស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនោះ ថ្មីៗនេះ អ្នកស្រី ពាន់ ភួងបុប្ជា បានប្រកាសចុះកុងត្រាជាមួយផលិតកម្មថោនរយៈពេល៥ឆ្នាំ ដើម្បីផលិតខ្សែភាពយន្តខ្នាតធំជាបន្តបន្ទាប់ ។

P9

អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​

អ្នកស្រី ពាន់ ភួងបុប្ជា បានបញ្ជាក់នៅក្នុង សន្និសីទកាសែត កាលពីម្សិលម៉ិញ នៅសណ្ឋាគារណាហ្គាវើលថា អ្នកស្រីបានចុះកុងត្រាជាមួយផលិតកម្មថោនរយៈពេល៥ឆ្នាំ ដើម្បីសហការគ្នាផលិតភាពយន្តខ្នាតធំ ប្រកបដោយគុណភាពខ្ពស់ អ្នកស្រីពិតជារីករាយ ចំពោះការចូលរួមសហការជាមួយផលិតកម្មថោន ។ អ្នកស្រី ពាន់ ភួងបុប្ជា រំពឹងថា ភាពយន្តខ្នាតធំ ដែលអ្នកស្រីគ្រោងថតនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់បងប្អូនខ្មែរ ។

អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​

គួរបញ្ជាក់ផងដែរថា ភាពយន្តខ្នាតធំ ដែលអ្នកស្រី ពាន់ ភួងបុប្ជា គ្រោងនឹងថតនេះគឺមានចំណងជើងថា «ទឹកចិត្តម្តាយសម័យថ្មី» ដោយមានតារាសម្តែងបួនជំនាន់ចូលរួមថត ដួចជា អ្នកស្រី ឌី សាវ៉េត លោក ទេព រិនដារ៉ូ អ្នកនាង អម្ពរ ទេវី ស្វែង សុជាតា ស៊ឹម សូលិកា និងតារាជំនាន់ក្រោយៗដូចជា អ្នកនាង សុខ សោម៉ាវត្តី និង ឌុច លីដា ជាដើម…។

អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​

រឿង «ទឹកចិត្តម្តាយសម័យថ្មី» នេះត្រៀមនឹងថតនៅដើម ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ ៕ អាលីណា

អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​
អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​
អ្នកស្រី ពាន់ ភួង​បុ​ប្ជា ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ​ថោ​ន​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត