ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?

6 Videos


តារាកំប្លែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ CTN លោក ចែម ចាន់ដារ៉ា ឬ យើងតែងស្គាល់ថា ពាក់មី បានប្រែក្លាយជីវិតដ៏កម្សត់លំបាករបស់ខ្លួន រហូតក្លាយជាសិល្បករល្បីឈ្មោះម្នាក់ដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ។

P9

ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះដែរ លោកក៏បានសាងសង់ផ្ទះដ៏ប្រណីតមួយខ្នងជូនឪពុកម្តាយ ដែលធ្វើឲ្យមហាជនជាច្រើនស្ងើចសរសើរលោកយ៉ាងខ្លាំង ។ ក្នុងនាមជាតារាកំប្លែងល្បីឈ្មោះម្នាក់ រូបលោកក៏បានយឹតយោងសមាជិកក្រុមគ្រួសារលោកមួយចំនួនចូលក្នុងវិស័យសិល្បៈផងដែរ រួមមានប្អូនប្រុសលោកគឺ នាយ គ្រឿន, នាយ ក្រាន់, នាយ ប៉ូយ ហើយកាលពីពេលថ្មីៗនេះ លោកក៏បាននាំកូនប្រុសបង្កើតចូលសម្តែងក្នុងខ្សែភាពយន្តរបស់ផលិតកម្ម LD ដែលនឹងដាក់បញ្ចាំងនាពេលឆាប់ៗខាងមុខផងដែរ ។ លោក ពាក់មី ក៏ត្រូវបានគេស្គាល់ថាជាតារាម្នាក់ដែលចូលចិត្តប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ហើយលោកក៏មានក្រុមបាល់ទាត់ផ្ទាល់ខ្លួនមួយផងដែរ ។ ពាក់ព័ន្ធនឹងកីឡាបាល់ទាល់ កាលពីដើមខែកក្កដាកន្លងទៅនេះ លោកបានបង្ហោះសារខ្លីលើគណនី Facebook ផ្ទាល់ខ្លួនថា «កីឡាករដែលខ្ជិលរត់ ឈរចងមុង ចាំតែស៊ុត គឺខ្ញុំ ។ ហាហា ចឹងបានជាមិនស្រកគីឡូសោះ លេងកន្លះម៉ោង ផឹកបីម៉ោង ខិខិ»

ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?

ទាក់ទងនឹងការបង្ហោះសារបែបនេះ យើងអាចដឹងបានថា ពាក់មី មិនមែនជាកីឡាករបាល់ទាត់ដែលប៉ិនប្រសប់ទេ តែជឿជាក់ថា មិនត្រឹមតែនាយ ពាក់មី នោះទេដែលជាកីឡាករប្រភេទនេះ ជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន យើងសង្កេតឃើញថា ក៏មានអ្នកស្នេហាវិស័យបាល់ទាត់ជាច្រើនប្រភេទដូចនាយ ពាក់មី ផងដែរ ៕ រិទ្ធី

ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?
ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?
ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?
ណា​គេ​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ស៊េរី ពាក់​មី ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត