តើស្រ្តី​អាច​ធ្វើ​ការ​ហាត់ប្រាណ​បាន ឬ​ទេ​ នៅ​ពេល​មាន​​រដូ​វ?​

តើស្រ្តី​អាច​ធ្វើ​ការ​ហាត់ប្រាណ​បាន ឬ​ទេ​ នៅ​ពេល​មាន​​រដូ​វ?​

ការរើសយកវិធីហាត់ប្រាណ ដោយបញ្ចេញចលនាដោយខ្លួនឯង ឬក៏ម៉ាស៊ីនវាប្រសើរដូចគ្នា ប៉ុន្តែមិនគួរបញ្ចេញកាយវិការ ឬធ្វើអ្វីខ្លាំងពេកនោះទេ។ ការធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យម ជួយឲ្យស្ត្រីបំបាត់ការឈឺចាប់ក្នុងពោះ ចង្កេះ និងអារម្មណ៍តានតឹង។ ជាធម្មតា ស្ត្រីតែងតែមានអារម្មណ៍មួម៉ៅ ធុញថប់ ឬតប់ប្រមល់ជាខ្លាំង ក្នុងអំឡុងពេលនៃការធ្លាក់ឈាមរដូវ។ ដូច្នេះការជ្រើសរើសយកការហាត់ប្រាណមកបន្ធូរអារម្មណ៍ ទាំងនោះគឺ ពិតជាល្អ និងមានប្រយោជន៍ដល់សុខភាពផងដែរ។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រួលចលនា របស់ស្បូននាំឲ្យឈាមធ្លាក់បានល្អ ផងដែរ។

ផ្ទុយទៅវិញប្រសិនបើស្ត្រីពេលមករដូវមិនធ្វើចលនាអ្វីសោះ ចេះតែសំងំដេកវានឹងធ្វើឲ្យពួកគេ កាន់តែទម្រន់មានអារម្មណ៍ថាឈឺ និងធ្វើឲ្យដំណើរឈាមរដូវមកមិនល្អ។ ការគេងច្រើន ធ្វើឲ្យសា្ថនភាពស្បូនមិនបានកន្ត្រាក់ឈាមធ្លាក់បានល្អ។ ប្រសិនបើអ្នកមិនចង់ហាត់ប្រាណ នោះអ្នកគួរតែឈរ ឬដើរចុះឡើងបន្តិចបន្តួច និងធ្វើការងារណាស្រាលៗដើម្បីជួយសម្រួលដល់សរសៃឈាម។ ហើយបន្ទាប់ពីការធ្វើលំហាត់ប្រាណ និងធ្វើកិច្ចការងារណាស្រាលៗហើយ សុភាពនារីទាំងអស់គ្នាគួរតែបរិភោគអាហារណាដែលសម្បូរដោយជាតិដែក ដើម្បីជំរុញឲ្យការផលិតឈាមក្រហមមានតុល្យភាពឡើងវិញ និងផឹកទឹកឲ្យបានច្រើនផងដែរ៕

ប្រភព៖ iknow

  • តើស្រ្តី​អាច​ធ្វើ​ការ​ហាត់ប្រាណ​បាន ឬ​ទេ​ នៅ​ពេល​មាន​​រដូ​វ?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:សុខភាព
Tags: