​ជំងឺ​រលាក​ពោះវៀន ងាយ​នឹង​ធ្វើ​ឲ្យ​ខ្វះ​ជីវជាតិ​ក្នុង​ខ្លួន​ណាស់​

​ជំងឺ​រលាក​ពោះវៀន ងាយ​នឹង​ធ្វើ​ឲ្យ​ខ្វះ​ជីវជាតិ​ក្នុង​ខ្លួន​ណាស់​


​ជំងឺ​រលាក​ពោះវៀន ងាយ​នឹង​ធ្វើ​ឲ្យ​ខ្វះ​ជីវជាតិ​ក្នុង​ខ្លួន​ណាស់​

​ជំងឺ​រលាក​ពោះវៀន​មួយ​ប្រភេទ​ឈ្មោះថា Crohn’s disease (CD) គឺ​ជា​ជំងឺ​រលាក​ពោះវៀន​បែប​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​មិន​អាច​ព្យាបាល​ជា​ឡើយ​។ រោគសញ្ញា​របស់​វា​មានដូចជា ឈឺ​ក្រពះ រាក​រូស ហើម​ពោះ អស់កម្លាំង និង​កង្វះ​វីតាមីន​ក្នុង​ខ្លួន​។ ការរស់នៅ​ជាមួយ​ជំងឺ​មួយ​ប្រភេទ​នេះ​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត​រស់នៅ​យ៉ាងខ្លាំង ហើយ​ក៏​ធ្វើឲ្យ​អ្នកជំងឺ ខ្វះ​អាហារូបត្ថម្ភ​ផងដែរ បើសិនជា​មិន​មាន​ការព្យាបាល​ទាន់ពេលវេលា​។ មាន​ជីវជាតិ ៨ ប្រភេទ ដែល​អ្នក​អាច​នឹង​ត្រូវ​ការបន្ថែម បើសិន​ជា​អ្នក​កំពុងតែ​រស់នៅ ជាមួយ​ជំងឺ​រលាក​ពោះវៀន Crohn’s disease​។

​អ្នកជំងឺ​ប្រភេទ​នេះ ទំនង​ជា​ងាយ​គេ​គឺ​កង្វះ​ជាតិ​ដែក ឬ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម ដោយសារតែ​ការ​ហូរឈាម​នៅក្នុង​ពោះវៀន​។ រឿង​នេះ​អាច​នាំ​ឲ្យ​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​ក្នុងឈាម​ចុះ​ទាប និង​មាន​រោគសញ្ញា​ឈឺក្បាល និង​អស់កម្លាំង​។ ករណី​បែប​នេះ​ការ​ធ្វើ​តេស្ត​ឈាម គឺជា​រឿង​មាន​សុត្ថិភាព​បំផុត ដើម្បី​រក​មើល​បញ្ហា​នេះ និង​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម​។
​អ្នកជំងឺ​រលាក​ពោះវៀន Crohn’s Disease អាច​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន B9 ដែរ ព្រោះ​តែ​ត្រូវ​តម​អាហារ​ច្រើន​។ ណាមួយ​ការ​រលាក​ពោះវៀន​បែបនេះ ទំនង​ជា​រាងកាយ​មិន​អាច​បឺត​ស្រូប​វីតាមីន​នេះ ពី​ចំណីអាហារ​បានឡើយ​។

អ្នកជំងឺ​រលាក​ពោះវៀន CD អាច​ខូច​ពោះវៀន​រយៈពេល​យូរ ហើយ​បើសិនជា​អ្នក​ត្រូវ​ធ្វើ​ការវះកាត់​កង់​ពោះវៀន​ណាមួយ​ដែល​ខូច​ហើយ​នោះ វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​បឺត​ស្រូប​វីតាមីន A​។ បើសិនជា​មិន​មាន​ការកំណត់ រោគវិនិច្ឆ័យ​ទាន់ពេលវេលា​ទេ ការ​កង្វះ​វីតាមីន A នេះ​អាច​នាំឲ្យ​មាន​ជំងឺខ្វាក់មាន់​បាន​។

អ្នកជំងឺ​រលាក​ពោះវៀន CD ត្រូវបាន​គេ​ស្គាល់​ថា អាច​បណ្តាល​ឲ្យ​ខ្វះ​វីតាមីន B12 នៅពេល​ដែល​ពោះវៀន​ផ្នែក​ខាងក្រោម​រង​ការ​រលាក ឬ​តំបន់​ចុង​ពោះវៀនតូច​ត្រូវ​បាន​ខូចខាត​។ រោគសញ្ញា​នៃ​ការ​កង្វះ​វីតាមីន B12 មានដូចជា វិលមុខ អស់កម្លាំង និង​កង្វះ​គ្រាប់​ឈាម​។

អ្នកជំងឺ​ដែល​រស់នៅ ជាមួយនឹង​ការ​រាករូស​ធ្ងន់ធ្ងរ គឺ​ងាយ​នឹង​បាត់បង់​ជាតិ​ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម តាមរយៈ​ការ​បន្ទោ​របង់​រាក​ណាស់​។ បើសិន​ជា​អ្នក​ឧស្សាហ៍​ក្អួត គេង​មិន​លក់ និង​ថប់​បារម្ភ​ខ្លាំង វា​អាច​ជា​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ហើយ​។

ផលវិបាក​ចំពោះ​សុខ​ភាព​ផ្សេង​ទៀត ដែល​បង្កឡើង​ដោយ​ការ​រាករូស​ញឹកញាប់ របស់​ជំងឺ​រលាក​ពោះវៀន CD នេះ​គឺ​កង្វះ​ជាតិ​សរសៃ​ក្នុង​ខ្លួន​។ ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​ប្រភេទ​នេះ ទំនង​ជា​ងាយ​កើត​ជំងឺ​កង្វះ​ជាតិ​ស័ង្គសី ខ្លាំង​ជាង​មនុស្សពេញវ័យ​។

វីតាមីន K ក៏​ងាយ​នឹង​បឺត​ស្រូប​ចូលក្នុង​ខ្លួន​ដូច​វីតាមីន C ដែរ ហើយ​វា​ក៏​ងាយ​នឹង​ខ្វះខាត​ដែរ​នៅពេល​មាន​ជំងឺ​រលាក​ពោះវៀន CD​។ ក្រៅពីនេះ អ្នកជំងឺ​ក៏​ងាយ​មាន​ជំងឺ​កង្វះ​ជាតិ​កាល់ស្យូម​ផងដែរ ដូច្នេះ​យក​ល្អ គួរតែ​សុំ​ការណែនាំ​ប្រើប្រាស់ ថ្នាំ​បំប៉ន​ដ៏​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។