កាហ្វេ អាច​បញ្ចុះ​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​

កាហ្វេ អាច​បញ្ចុះ​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​


កាហ្វេ អាច​បញ្ចុះ​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​

យ៉ាងណាមិញ មាន​មនុស្ស​ជាច្រើន​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ នៅ​ពេល​ចាប់ផ្តើម​ថ្ងៃ​ថ្មី​នោះ តែងតែ​មាន​អារម្មណ៍​ស្រស់​ស្រាយ មុន​នឹង​បំពេញ​ការងារ​ពួកគេ​ទៅ​វិញ ព្រោះ​វា​វា​គ្រាន់តែ​ជា​ភេសជ្ជៈ​ក្តៅ​មួយពែង​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះដែរ កាហ្វេ​ត្រូវបាន​គេ​អះអាង​ថា អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​បាន ព្រោះ​វា​ជួយ​រាងកាយ ក្នុងការ​ច្រោះ​ជាតិពុល​ផង និង​បញ្ចុះ​ជាតិ​ស្ករ​ផង​។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ​មានន័យ​ថា នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់​ជាង​ធម្មតា តែ​រាងកាយ​មិន​អាច​ផលិត​អាំង​ស៊ុយ​លីន ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​មក​ធម្មតា​បាន​។ កាហ្វេ​ល្អ​បំផុត សម្រាប់​ជួយ​អ្នក​ដែល​ញ៉ាំ​ផ្អែមៗ​ច្រើន ហើយ​ក៏​ជួយ​រាងកាយ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិ​ស្ករ ដែល​គ្រោះថ្នាក់​ពី​ក្នុង​ខ្លួន​លឿន​ដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ហាត់ប្រាណ​មុនពេល ឬ​ក្រោយ​ពេល​ដែល​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ស្ករ​ក្នុង​ខ្លួន​ឡើង​ខ្ពស់​។ វា​គឺជា​គ្រឿងផ្សំ​ច្រោះ​ជាតិពុល​ពិតប្រាកដ​ថា​មួយ ដែល​អ្នក​អាច​ញ៉ាំ​បាន​ដោយ​ក្រេប​តិចៗ​រាល់ថ្ងៃ​។ ក្រៅពីនេះ កាហ្វេ​ក៏​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​ផង​ដែរ​។ អ្វី​ដែល​សំខាន់​នោះ អ្នក​គ្រាន់តែ​ធ្វើយ៉ាងណា ញ៉ាំ​ជាតិ​ទឹក​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​មាន​តុល្យភាព​ផង​៕

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។