ការបានកូន៣នាក់ ម្តាយក្មេកពង្រាត់ ដេញកូនប្រសារប្រុសឲ្យទៅនៅស្រុកកំណើតវិញ

ខេត្តកំពង់ឆ្នាំង ៖ បុរសជាខ្មែរកម្ពុជាក្រោមម្នាក់ ក្នុងទឹកមុខស្រងូតស្រង៉ាត់ ដែលបង្ហាញពីទុក្ខកង្វល់ បានស្កាត់មករកជួបប្រពន្ធពីស្រុកសាមគ្គីមានជ័យ មកដល់ក្រុងកំពង់ឆ្នាំង ក្រោយពីម្តាយក្មេកព្យាយាមរារាំង មិនអោយកូនប្រសារ ប្រុសម្នាក់នេះមកជួបប្រពន្ធ និងកូន ថែមទាំងដេញអោយទៅស្រុកកំណើត ។

ការបានកូន៣នាក់ ម្តាយក្មេកពង្រាត់ ដេញកូនប្រសារប្រុសឲ្យទៅនៅស្រុកកំណើតវិញ

បុរសម្នាក់នេះ បានមកដល់ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ។

សំដីមួយៗ និយាយបែបអ្នកកម្ពុជាក្រោម បុរសរូបនេះបានប្រាប់ថា គាត់មានឈ្មោះ គន់ ធា អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានស្រុកកំណើត នៅខេត្តព្រែកត្រពាំងកម្ពុជាក្រោម មានប្រពន្ធឈ្មោះ គង់ ធី អាយុ៤៩ឆ្នាំ មានទីលំនៅស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

បុរសរូបនេះបានប្រាប់ទៀតថា គាត់បានការនៅឆ្នាំ១៩៩១ ក្រោយពីការ រហូតមកដល់បច្ចុប្បន្ននេះគាត់មានកូនស្រី ប្រុសចំនួន៣នាក់ ប្រុស២ និងស្រីម្នាក់ ដែលកូនបងគេមានអាយុ១៦ឆ្នាំ ។ តាំងពីការហើយ គាត់បានរស់នៅក្នុងផ្ទះជាមួយម្តាយក្មេក ដែលពេលនោះផ្ទះចាស់ទ្រុឌទ្រោមខ្លាំងណាស់ដែរ ដោយមើលឃើញនូវការលំបាកនេះ គាត់ និងប្រពន្ធបានខំរកលុយ ដោយបាននាំគ្នាទៅធ្វើការនៅស្រុកថៃនោះ និង បានជួសជុលផ្ទះនេះសារឡើងវិញ ដែលចំណាយអស់ប្រាក់ជាច្រើន ។

បុរសរូបនេះបានប្រាប់ទៀតថា នៅថ្ងៃមួយនោះ ខ្លួនបានទៅធ្វើការបាត់ ស្រាប់តែត្រឡប់មកវិញ បាត់ប្រពន្ធមិនឃើញ ហើយពេលសួរអ្នកជិតខាង គេប្រាប់ថា ប្រពន្ធពូឯង បានទៅស្រុកបាត់ហើយ ពេលនោះ រូបគាត់បានទូរស័ព្ទសួរម្តាយក្មេក តែម្តាយក្មេកបានលាក់បំបាំងរឿងនេះរហូត ប្រាប់ថាគាត់មិនដឹងប្រពន្ធឯងទៅណានោះទេ ។ ដោយសារតែមិនជឿនោះ គាត់បានមកស្រុករបស់ប្រពន្ធហើយសួរម្តាយក្មេក ពេលនោះ ម្តាយក្មេកប្រាប់ថា អត់ដឹង ហើយបានហាម រូបគេ(កូនប្រសារប្រុស )មករវីរវល់ជាមូនកូនស្រី និងចៅៗរបស់គាត់ទៀត និងបានបណ្តេញរូបគេអោយទៅនៅស្រុកវិញ កុំមករស់នៅទីនេះទៀត ។

បុរសរូបនេះនិយាយទាំងអួលដើមកទៀតថា ដោយដឹងថា ប្រពន្ធមកធ្វើការនៅកន្លែងឆ្លាក់រូបបដិមា នៅម្តុំព្រំប្រទល់កំពង់ឆ្នាំង និង ស្រុករលាប្អៀរ លឺដូចនេះរូបគាត់សុខចិត្តធ្វើដំណើរពីស្រុកសាមគ្គីមានជ័យមករកប្រពន្ធដើម្បីនិយាយគ្នា អោយបានច្បាស់លាស់ ប៉ុន្តែពេលមកដល់អត់ឃើញប្រពន្ធ និង ហួសចិត្ត ក៍ចេះតែដើររសាត់អណ្តែតតែម្តង មកដល់មុខមន្ទីរព័ត៌មានខេត្តតែម្តង ។

បុរសរូបនេះបានប្រាប់ទៀតថា នៅពេលនេះគាត់មានអារម្មណ៍ថា ធុញថប់ និង វិលវល់អស់ហើយ មិនគួរម្តាយក្មេកបំបែកបំបាក់ប្តី ប្រពន្ធខ្លួនបែបនេះសោះ ហើយអ្វីដែលធំសម្រាប់គាត់នោះ គឺចំណងអាពាហ៍ពិពាហ៍ ដែលមានកូន៣នាក់ ក៍ត្រូវម្តាយក្មេកហាមឃាត់មិនអោយជួបដែរ ។

នៅពេលនេះ គាត់ចង់ទៅណា ក៍ទៅមិនរួចដែរ ដោយសារតែលុយកាក់ ដែលរកបានមកនោះ បានចាយអស់ក្នុងពេលដើររកប្រពន្ធអស់រយៈពេលជាង១ខែនេះ ។គាត់ប្រាប់ថា ចង់ទៅស្រុកកំណើតវិញ ប៉ុន្តែមុននឹងទៅសុំជួបមុខប្រពន្ធ និងកូនតែមួយភ្លែតតែប៉ុណ្ណោះ ហើយតាមរយៈសារព័តមាន បុរសរូបនេះ សូមអោយបងប្អូនដែលរស់នៅកម្ពុជាក្រោមមកជួយយករូបគេទៅនៅស្រុកកំណើតវិញផង ៕
ការបានកូន៣នាក់ ម្តាយក្មេកពង្រាត់ ដេញកូនប្រសារប្រុសឲ្យទៅនៅស្រុកកំណើតវិញ ការបានកូន៣នាក់ ម្តាយក្មេកពង្រាត់ ដេញកូនប្រសារប្រុសឲ្យទៅនៅស្រុកកំណើតវិញ

ប្រភព៖ nokorwatnews

  • ការបានកូន៣នាក់ ម្តាយក្មេកពង្រាត់ ដេញកូនប្រសារប្រុសឲ្យទៅនៅស្រុកកំណើតវិញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: