លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ



ក្រចេះ ៖ ​នៅ​ថ្ងៃ​ទី​២ ​ខែ​កក្កដា ឆ្នាំ​២០១៦ ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម សិស្ស និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ហៅ​កាត់​ថា អ.ម.ត​ ឬ​AMT ​មានប្រសាសន៍ថា​ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ ប្រកាន់ខ្ជាប់​សីលធម៌ គុណធម៌ និង​ចូលរួម​សកម្មភាព​សង្គម​ឲ្យបាន​ច្រើន​ថែមទៀត។

ការ​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ ដែល​​លោក​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​សមាគម​អាហារូបករណ៍​សិស្ស និស្សិត សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រចាំ​ខេត្ត​ក្រចេះ​ចំនួន​១២៥ នាក់ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត តំណាង​សាកលវិទ្យាល័យ​មួយ​ចំនួន ក្រុមការងារ​ និង​សមាជិក​សមាគម​ប្រចាំ​ខេត្ត​ក្រចេះ​ជា​ច្រើន​នាក់​ផង​ដែរ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា សមាគម​អ.ម.ត​/ AMT​គឺជា​យន្តការ​ដើម្បី​ជួយ​ និង​សម្របសម្រួល​លើ​ការ​សិក្សា​របស់​និស្សិត​ដើម្បីឲ្យ​ពួកគេ​សិក្សា​រៀន​សូត្រ​ឲ្យ​ទទួល​បាន​ជោគជ័យ​និង​មាន​អនាគត​ល្អ។ លើស​ពី​នេះ​សមាគម​ ក៏​បាន​ធ្វើ​ឲ្យ​និស្សិត​មាន​ឱកាស​ចូលរួម​នៅ​ក្នុង​កិច្ចការ​សង្គម​ផ្សេងៗ​ដែល​នេះ​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស។

លោក​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​ សកលវិទ្យាធិការ​ ក្រុមការងារ ​និង​ផ្នែក ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​បាន​ចូលរួម​សម្របសម្រួល​ការងារ​ជា​ច្រើន​ដើម្បីឲ្យ​និស្សិត​មាន​ឱកាស​សិក្សា​រៀន​សូត្រ​រហូត​ទទួល​បាន​ជោគជ័យ​ដើម្បី​អនាគត​ដ៏​ប្រសើរ​របស់​ពួកគេ។

លោក​សរ ចំរ៉ុង ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ហើយ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​យើង​មាន​មោទនភាព​ ដែល​ប្រទេស​មាន​ភាព​ស្មើ​មុខស្មើ​មាត់​ជាមួយ​ប្រទេស​ដទៃ ​និង​មាន​អធិបតេយ្យភាព​មិន​ចំណុះ​ឲ្យ​ប្រទេស​ណា​មួយ​ឡើយ។ លោក​បាន​បន្ត​ថា សាកលភាវូបនីយកម្ម​បាន​ផ្ដល់​នូវ​គុណសម្បត្តិ​ និង​គុណវិបត្តិ​ ដូច្នេះ​ទាមទារ​ឲ្យ​និស្សិត​មាន​សញ្ញាណ​សង្គម ​ដែល​សំដៅ​លើ​ដល់​ការពិចារណា​ប្រកបដោយ​វិចារណញ្ញាណ​ទៅលើ​ស្ថានភាព​សង្គម​ជាក់ស្ដែង​ក្នុង​ជីវភាព​រស់នៅ​ជាក់ស្ដែង។ លោក​បាន​បញ្ជាក់​ថា សីលធម៌ គុណធម៌ គឺ​បាន​មកពី​ការ​សិក្សាអប់រំ​អំពី​ការប្រព្រឹត្ត​របស់​មនុស្ស​ ដែល​ជា​រចនាសម្ព័ន្ធ​ដើម្បី​ការ​យល់ដឹង ​និង​ដើម្បី​អភិវឌ្ឍ​សង្គម​ឲ្យ​មាន​ការ​រីកចម្រើន។ ដូច្នេះ​សិស្ស​ និស្សិត​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​ និង​ត្រូវ​មាន​សីលធម៌ គុណធម៌​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សង្គម​ឲ្យ​មាន​ការ​រីកចម្រើន។
បើ​តាម​របាយការណ៍​របស់​លោក សេង ថា​នី ប្រធាន​ក្រុមការងារ​សមាគម អ ម ត ឬ​AMT ​ប្រចាំខេត្ត​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ​សិស្ស និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ និង​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នៅ​ក្នុង​ខេត្តហើយ ​ដែល​ត្រូវ​បញ្ចូល​ជា​សមាជិក​សមាគម​នា​ពេល​មាន​ចំនួន​១២៥​នាក់​ ​ដែល​ក្រុមការងារ​បាន​កសាង​បណ្ដាញ​ទំនាក់ទំនង​រវាង​និស្សិត​និង​និស្សិត ឲ្យ​ស្គាល់​គ្នា សាមគ្គី​គ្នា បង្កើត​ឲ្យ​មាន​អត្តសញ្ញាណ​រួម​មួយ​ដើម្បី​ចូលរួម​សកម្មភាព​នានា​ ដែល​ជា​ប្រយោជន៍​របស់​និស្សិត​និង​តាមដាន​សម្រប​សម្រួល​ការ​សិក្សា​របស់​ប្អូន​។ ទន្ទឹម​នឹង​ការសិក្សា ក្រុមការងារ​ក៏បាន​យកចិត្តទុកដាក់​តាម​ដា​ការសិក្សា​របស់​សិស្ស និស្សិត​ និង​បាន​ដឹកនាំ​សិស្ស និស្សិត​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​នេះ​ផង​ដែរ​ដើម្បីឲ្យ​ពួកគេ​មាន​ឱកាស​ស្វែងយល់​បន្ត​ថែម​ពី​បរិបទ​ និង​ជីវភាព​សង្គម​ជាក់ស្ដែង​ក្នុង​គោលបំណង​ពង្រឹង​ស្មារតី​  ​ការ​ទទួល​ខុសត្រូវ​ និង​ធ្វើ​ការងារ​សង្គម​ជា​ក្រុម។

បន្ទាប់​មក ​តំណាង​សិស្ស និស្សិត​សមាគម​អាហារូបករណ៍​សម្ដេច​តេ​ជោ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​(AMT) ​ប្រចាំ​ខេត្ត​ក្រចេះ​បាន​ប្ដេជ្ញា​ចិត្ត​ស្រឡាញ់​រាប់អាន ​ចេះ​ជួយ​គ្នា​ និង​ខិតខំ​រៀន​សូត្រ​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ និង​គុណភាព​ដើម្បី​អនាគត​ដ៏​ប្រសើរ​នា​ពេល​ខាង​មុខ៕

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ៖ ​និស្សិត​បាន​ឱកាស​សិក្សា​រៀន​សូត្រ​ហើយ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ