លោក​ស្បោង សា​រ៉ា​ត និង​លោក​ឧកញ៉ា ហេង ជាវ ប្រគេន​ ទៀនវស្សា​ដល់​វត្ត​ចំនួន​៧ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​

លោក​ស្បោង សា​រ៉ា​ត និង​លោក​ឧកញ៉ា ហេង ជាវ ប្រគេន​ ទៀនវស្សា​ដល់​វត្ត​ចំនួន​៧ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​



ព្រៃវែង ៖ លោក​ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា ខេត្ត​ព្រៃវែង លោក​ឧកញ៉ា ហេង ជាវ ទីប្រឹក្សា​ផ្ទាល់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ឆាយ ហ៊ួ​ត ព្រមទាំង​បងប្អូន ញាតិមិត្ត ជិត​ឆ្ងាយ មាន សទ្ធា​ជ្រះថ្លា ក្នុង​ព្រះពុទ្ធសាសនា បាន​ប្រារព្ធ ពិធី វេរ​ប្រគេន​ទៀន​ព្រះវស្សា រួម​នឹង​គ្រឿង​បរិក្ខារ​ប្រគេន ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស​ក្នុង វត្ត​ចំនួន​៧ នៅក្នុង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​ចូល​វស្សា ដែល​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ព្រៃ​អន្លង់ ហៅ​វត្ត​ព្រៃ​ដង្គំ នៅ​ព្រឹក​ថ្ងៃទី​១២​រោច ខែ​ពិសាខ ឆ្នាំ វក អ​ស័ក ព​.​ស​២៥៦០ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ ។

វត្ត​ទាំង​៧ ដែល​ត្រូវបាន​ទទួលទៀន​ព្រះវស្សា​និង គ្រឿង​បរិក្ខារ ពី​លោក​ឧកញ៉ា ហេង ជាវ និង​លោក​ស្រី ឆាយ ហ៊ួ​ត នាពេលនេះ រួមមាន​វត្ត​ព្រៃ​ដង្គំ វត្ត​សិរី សារ​ពេជ្រ វត្ត​ពញា​កើន វត្ត​នួន​មុនី​សាមគ្គី​សុខា​រាម វត្ត​តា្ម​ត​កាង វត្ត​អំពិល និង​វត្ត​ក​ស្សបៈ ដោយ​ក្នុង វត្ត​នីមួយៗ​ទទួលបាន​ទៀន​ព្រះវស្សា​មួយគូ ប្រេងម៉ាស៊ូត​៣០​លីត្រ ត្រីខ​១​កេស ទឹកដោះគោ​១​កេស មី​១​កេស​ធំ ទឹក​សុទ្ធ​២​កេស ទឹកក្រូច​២​កេស អង្ករ ៥០​គីឡូក្រាម និង​បច្ច័យ​ចំនួន​១​លាន​រៀល ។ ប្រគេន​ព្រះសង្ឃ ៧​អង្គ ក្នុង​មួយអង្គ​បច្ច័យ​១៥​ម៉ឺន​រៀល ប្រគេន​ស៊ីម៉ងត៍ ៥ តោន ស្មើនឹង ៥០០ ដុល្លារ​សម្រាប់ ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រៃ​ដង្គំ ។

ជាមួយគ្នានេះ លោក​ឧកញ៉ា ហេង ជាវ និង លោកស្រី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣០០​ដុល្លារ សម្រាប់​ធ្វើ​ដង ទង់ជាតិ​អនុវិទ្យាល័យ​ព្រៃ​ដង្គំ និង​សៀវភៅ​២៤០​ក្បាល ប៊ិក​២៤០​ដើម ព្រម ទាំង ចែកជូន​ដល់​លោក យាយ លោកតា​ដែល​បាន​ចូលរួម ក្នុង​ម្នាក់ៗ ទទួល បាន​ថវិកា​១​ម៉ឺន​រៀល សារុង​១ ក្រមា ១ ក្រណាត់ស ១ ដុំ ទឹកដោះគោ ៥ កំប៉ុង ត្រីខ ៥ កំប៉ុង ផងដែរ​៕
លោក​ស្បោង សា​រ៉ា​ត និង​លោក​ឧកញ៉ា ហេង ជាវ ប្រគេន​ ទៀនវស្សា​ដល់​វត្ត​ចំនួន​៧ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​