ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត​ថា ​ជាង​៥០០​ឆ្នាំ​ហើយ​ដែល​ប្រទេសជាតិ​ពុំ​មាន​សុខ​សន្តិភាព​ពេញលេញ​

ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត​ថា ​ជាង​៥០០​ឆ្នាំ​ហើយ​ដែល​ប្រទេសជាតិ​ពុំ​មាន​សុខ​សន្តិភាព​ពេញលេញ​



ស្វាយរៀង ៖ លោក​លឹម ​សៀង​ហេង ​ប្រធាន​យុវជន​គណបក្ស​ក្រុង​បាវិត ​និង ​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែកក្កដា ​ឆ្នាំ​២០១៦​បាន​មានប្រសាសន៍ថា​ ជាង​៥០០​ឆ្នាំ​ហើយ​ ដែល​ប្រទេសជាតិ​យើង​ពុំ​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ​នោះ​ឡើយ​តែ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​ដែល​មាន​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ បាន​ប្រែក្លាយ​ប្រទេស​តាំងពី​បាតដៃ​ទទេ​ ឲ្យ​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជាពិសេស​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នយោបាយ សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។ ការ​ថ្លែង​លើកឡើង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ថ្ងៃ​កំ​ណើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា​១៩៥១.២៨​មិថុនា​២០១៦)​នៅ​សាល​ប្រជុំ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ដែល​មាន​សមាជិក​សមាជិកា​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ​។

លោក​លឹម ​សៀង​ហេង​ បាន​បន្ត​ថា ​នៅ​ពេល​ថ្មី​នេះ​គេ​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​យើង​ជា​កូន​ខ្លា​នៅ​អា​ស៊ី​ផ្នែក​ការងារ​សេដ្ឋកិច្ច​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​កៀរគរ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​មក​បណ្តាក់ទុន​រក​ស៊ី​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​ដើម្បី​ឲ្យ​ពលរដ្ឋ​យើង​មាន​ការងារ​ធ្វើ​ក្នុងស្រុក​ហើយ​មាន​ប្រាក់​កម្រៃ​សមរម្យ​លើកស្ទួយ​ជីវភាព​បន្ថែម​ទៀត​។

លោក​លឹម ​សៀង​ហេង​ ក្នុងនាម​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក៏បាន​ជំរុញ​ដល់​ពលរដ្ឋ​ដែល​មិនទាន់​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ត្រូវ​រួសរាន់​ទៅ​ធ្វើ​ឲ្យ​គ្រប់គ្នា​ ដែល​មាន​អាយុ​ត្រូវ​បោះឆ្នោត​។ មិនតែប៉ុណ្ណោះ​សមាជិក​បក្ស​ត្រូវ​ចេះ​កសាង​សមាជិក​បក្ស​ថ្មី​បន្ថែម​ទៀត​ និង​ចេះ​សាម​គ្គី​ភាព​គ្នា​ ហើយ​សំខាន់​នោះ​ធ្វើអំពើ​ល្អ​ដើម្បី​ជា​គំរូ​ដល់​អ្នកដទៃ​ និង​ត្រូវ​ចេះ​ជួយ​អ្នក​ខ្សត់ខ្សោយ​ទី​ទល់​ក្រ ត្រូវ​រាយការណ៍​មក​ក្រុមការងារ​ដើម្បី​ជួយ​ឲ្យ​ទាន់​ពេលវេលា​ផង​ដែរ​៕

ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត​ថា ​ជាង​៥០០​ឆ្នាំ​ហើយ​ដែល​ប្រទេសជាតិ​ពុំ​មាន​សុខ​សន្តិភាព​ពេញលេញ​ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត​ថា ​ជាង​៥០០​ឆ្នាំ​ហើយ​ដែល​ប្រទេសជាតិ​ពុំ​មាន​សុខ​សន្តិភាព​ពេញលេញ​ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត​ថា ​ជាង​៥០០​ឆ្នាំ​ហើយ​ដែល​ប្រទេសជាតិ​ពុំ​មាន​សុខ​សន្តិភាព​ពេញលេញ​