អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !



ភ្នំពេញ ៖ បន្ទាប់ពី​ផ្ទុះ​នូវ​ជម្លោះ​បែកផ្សែង​ជាថ្មី​រវាង​តារា​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ ជាមួយ​តារា​ចម្រៀង​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញ​រឿងរ៉ាវ​ ដែលអ្នកនាង ម៉េង កែវពេជ្ជតា ចោទ​ថា​ នាង ដេ​ន​នី បាន​សរសេរ​ផ្ញើ​សារ​គំរាម​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជា​សាធារណៈ​មក​នោះ ឥឡូវ​រឿង​នេះ​កំពុង​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​សម្រាប់​មហាជន​មិត្ត​អ្នកអាន​ក៏ដូចជា​អ្នក​ដែល​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​រឿង​នេះ ​អាច​ប្រឈម​នឹង​បណ្ដឹង​រៀងៗ​ខ្លួន។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

នៅ​ត្រង់​ចំណុច​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​គឺ​កញ្ញា ដេ​ន​នី ខ្វាន់ និង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចាប់​ផ្តើម​បង្កជម្លោះ​ឈ្លោះ​ទាស់ទែង​ពាក្យសម្តី​ជាមួយគ្នា​ជាថ្មី​តាមរយៈ​ការ​ផ្ញើ​សារ​គំរាម​ឌឺដង​ផ្លែផ្កា​ដាក់គ្នា​មក​នោះ ​ឃើញ​ថា ភាគី​ទាំងសងខាង​ហាក់​មាន​អំនួត​ចង់​យក​ឈ្នះ​និង​ត្រូវ​រៀងៗ​ខ្លួន​ ប៉ុន្តែ​យ៉ាងណាមិញ​ពុំទាន់​មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​តើ​រវាង​អ្នក​ទាំង​២​ខាងលើ​នរណា​ជា​អ្នកមាន​ប្រៀប​អាច​យកឈ្នះ​នៅឡើយ​ទេ​ ខណៈ​បច្ចុប្បន្ន​កញ្ញា ដេន​នី ខ្វាន់ ក៏បាន​គំរាម​ប្តឹង​និង​ឲ្យ អ្នកនាងម៉េង កែវពេជ្ជតា សុំទោស​ជា​សាធារណៈ​។ ប៉ុន្តែ​ជា​ការ​ឆ្លើយតប អ្នកនាងម៉េង កែវ​ពេជ្ជតា ថា បើ​នាង​ចង់​ប្តឹង​ក៏​ប្តឹង​ទៅ​ខ្លួន​មិន​ខ្លាច​ទេ​ ហើយក៏​មិន​សុំទោស​នោះ​ដែរ។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

តាមរយៈ​ខ្លឹមសារ​ដែល​ត្រូវ​បាន​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា សរសេរ​តប​នឹង​ការ​គំរាម​ប្តឹង​ពី​សំណាក់​កញ្ញា ដេ​ន​នី ខ្វាន់ បាន​លើក​ឡើង​ថា យើង​ឲ្យ​នាង​ប្តឹង តែ​យើង​មិន​សូមទោស​នាង​ជាដាច់​ខាត។ នាង​ខុស​នៅ​ថ្លោស​ទៀត ​កុំ​ស្រមៃ​មួយ​ម៉ាត់​ប្តឹង​ពីរ​ម៉ាត់​ប្តឹង​ងាក​ប្តឹង​ងាក​ប្តឹង គំរាម​រហូត​ហ្មង​នាង​អស្ចារ្យ ! មានអី​ប្តឹង​ទៅ​នាង​មាន​សិទ្ធ​តើ ​កុំ​បាច់​ទុក​ពេល​កុំ​បាច់​សម្ដែង​អាណិត​យើង​ស្អី គួរ​អាណិត​ខ្លួន​នាង​វិញ​ចុះ។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ត​ថា​ តែ​បើ​ពួក​នាង​និយាយ​តែ​ពី​រឿង​ប្តឹង​មិន​ចង់​សន្តិភាព​យើង​ក៏​តាម​ព្រោះ​យើង​មាន​សិទ្ធិ​ប្តឹង​បាន​ដូចគ្នា​។ ការ​លួច​យក​សំឡេង​សារ​ផ្ទាល់ខ្លួន​របស់​គេ ( Private inbox chatting ) ទៅ​ចែក​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សំឡេង​គឺជា​រឿង​ខុសច្បាប់។ វា​មិនមែនជា​កិច្ច​សម្ភាសន៍​រវាង​អ្នក​សារព័ត៌មាន​ជាមួយ​តារា​ទេ។ យើង​ក៏​មិនមែន​ជា​អ្នកនយោបាយ ឬ​ឧក្រិដ្ឋជន ដែល​ចាំបាច់​ត្រូវ​យក​សំឡេង​ទៅ​ស្តាប់​ឬ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ស្រេច​តែ​ចិត្ត​ដែរ មាន​ហេតុ​ទើប​មាន​ផល។ មិនមែន​ឮសំឡេង ​តែ​ប៉ុណ្ណេះ​ហៅថា ​គ្រប់គ្រាន់​ឡើយ​។ សារ​មិន​មែនមាន​តែមួយ គឺ​នៅ​មាន​ច្រើន​ទៀត។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !
តារា​ចម្រៀង​សំឡេង​ពីរោះ​ដូច​សារិកា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ថា ​ខ្ញុំ​អាច​បង្ហាញ​បើ​មានការ​ចាំបាច់​ណាមួយ​។ សារ​នេះ​ជាង​មួយ​ខែ​ហើយ ​យើង​ទេ​ដែល​ជា​ជនរងគ្រោះ​ ត្រូវ​ប្តឹង​នាង តែ​យើង​មិន​ប្តឹង​ផង បែរជា​នាង​មក​ឈឺចាប់​ស្រែក​រក​យុត្តិធម៌​ស្អី ​នៅ​ពេល​នេះ​?​កុំភ្លេច​ថា​ អ្នក​សរសេរ​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ ​ដែល​ជា​គ្រូ​ធំ​របស់​នាង​ កំពុង​ធ្វើ​រឿង​ខុស​ បង្កើត​ចំណង​កាន់​តែច្រើន​រហូត​លែង​ហ៊ាន​ចេញមុខ​ហើយ ក៏​ខំ​ងាក​ទៅ​ទាញ​ក្បាល​នាង​មក​ឲ្យ​គេ​សំពង​ជំនួស​វិញ ​ចំណែក​ខ្លួនឯង​គេចយក​រូច​ខ្លួន តែ​គេច​យ៉ាងណា​ក៏​មិន​ផុត​ដែរ យើង​នៅតែ​ប្តឹង​បាន ​បើ​យើង​ចង់ ហើយ​ប្តឹង​ច្រើន​ករណី​ទៀត​ផង។ ក្របី​អាច​វង្វេង​បឹង តែ​ជង់​មិន​ភ្លេច​កុក​ទេ។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ថែម​ថា កាន់តែ​រើ​កាន់តែ​តឹង​ដូច​ក្រពើ​រមិលគុណ​ជាប់​ចំណង​តា​បរ​រទេះ។ មែនហើយ​ខ្ញុំ​មិន​មែន​ជា​អ្នកចេះដឹង​ខ្ញុំ​ក៏​ចង់​សួរ​ទៅ​អ្នកច្បាប់​ដែរ​ថា ​ហេតុផល​នាង​ចង់​ប្តឹង​ខ្ញុំ​និង​ហេតុផល​ខ្ញុំ​ប្តឹង​ពួក​នាង ​តើ​មួយ​ណា​មាន​ស្ថាន​ទម្ងន់​ក្នុង​ផ្លូវច្បាប់​ជាង ?​ហើយ​តើ​មានទោស​កម្រិត​ណា​ក្នុង​ការ​បំពាន​សិទ្ធិ​យក​សំឡេង​ផ្ទាល់​ខ្លួន​គេ​ទៅ​ផ្សព្វផ្សាយ​សាធារណៈ​ ដោយ​គ្មាន​ការ​អនុញ្ញាត ? កាន់តែ​រើ កាន់តែ​តឹង។ ជូន​ដល់​ក្រុម​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ។

អា​យ៉ៃ​ឆ្លើយឆ្លង​ភាគ​បន្ត​រវាង ម៉េង កែវពេជ្ជតា និង​ដេន​នី ខ្វាន់ លើ​ករណី​គំរាម​ប្តឹង !

សូម​បញ្ជាក់​ថា ការ​ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​តារា​ចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​ភ្លាមៗ​ ក្រោយពី​មានការ​ប្រកាស​គំរាម​ប្តឹង​ពី​សំណាក់​កញ្ញា ដេ​ន​នី​ខ្វាន់ ដោយ​យោង​លើ​ហេតុផល​ថា​ អ្នកនាង ម៉េង កែវពេជ្ជតា ចោទប្រកាន់​លើ​នាង​គ្មាន​ការពិត​ចំពោះ​ករណី​ផ្ញើ​សារ​គំរាមកំហែង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​ជា​ការ​ឆ្លើយតប​អ្នកនាង ម៉េង កែវ​ពេជ្ជតា បាន​បញ្ជាក់​ថា បើ ដេ​ន​នី ចង់​ប្តឹង​ក៏​ប្តឹង​ទៅ​ហើយ​អ្នកនាង​មិន​សុំទោស​ជាដាច់ខាត៕