ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​

ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​



ភ្នំពេញ​​ ៖ ​ខណៈ​ពេល​វេលា​នៃ​ការ​ចេញ​ទៅ​ព្យាបាល​ជំងឺ ​នៅ​លើ​ទឹកដី​ប្រទេស​បារាំង​កាន់តែ​កៀក​ចូល​មកដល់​នា​ពេល​ឆាប់ៗ ខាងមុខនេះ ​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ហាក់​ដូច​ជា​មាន​អារម្មណ៍​ភ័យ​ព្រួយ​លើ​ខ្លួនឯង ​ហើយ​ជា​រឿយៗ ​នាង​តែង​បញ្ចេញ​សារ​លើក​ទឹកចិត្ត​ដើម្បី​បន្លប់​ទុក្ខ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់។

ថ្វី​ត្បិត​តែ​យ៉ាង​នេះ​ក៏​ដោយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកនាង ពេជ្រ សោភា កាលពី​ថ្មីៗ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ស្រប​ពេល​នាង​បាន​ព្រលយ​ពាក្យ​ថា​ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ ខ្ញុំ​ត្រូវតែ​ខំ​តស៊ូ​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត។ តាមរយៈ​ពាក្យ​សម្ដី​បែបនេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ចោទ​ជា​សំណួរ​​ថា តើ ពេជ្រ សោភា សរសេរ​នេះ​ចង់​មានន័យ​យ៉ាងម៉េច ?

ឆ្លើយ​តប​នឹង​សំនួរ​ខាងលើ​កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦​ តារា​ចម្រៀង​ស្រី​ថ្គាម​ខ្លា​អ្នក​នាង ពេជ្រ សោភា និយាយ​ប្រាប់​ថា ខ្ញុំ​សូម​បញ្ជាក់​អ្វី​ ដែល​ជា​ការ​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​គ្រាន់តែ​ជា​អារម្មណ៍​ភ័យខ្លាច​របស់ខ្ញុំ​ទេ។ ដូច្នេះ​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​ខ្ញុំ​មាន​រយៈពេល​១​ខែ​ដើម្បី​ព្យាបាល​ជំងឺ​ ហើយ​ប្រសិន​ការ​ព្យាបាល​នេះ​មិន​ធូរស្បើយ​ទេ ​ខ្ញុំ​នឹង​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​មួយ​ផ្សេងទៀត​តែ​មិនទាន់​អាច​និយាយ​បាន​ឡើយ។

អ្នកនាង ពេជ្រ សោភា បាន​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ខ្ញុំ​ជឿជាក់​ថា​ ទាំង​បណ្ដា​សារ​ព័ត៌មាន​និង​មជ្ឈដ្ឋាន​មហាជន​ទូទៅ​ប្រាកដជា​យល់ថា ​មិន​មែន​ជា​រឿង​មួយ​ដែល​ត្រូវ​លេងសើច​ទេ​។ ប៉ុន្តែ​ការ​ឈឺ​របស់ខ្ញុំ​វា​អាច​ប៉ះពាល់​បញ្ហា​គ្រោះថ្នាក់​សមរម្យ​ដែរ​ តែ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា​ត្រូវតែ​ជា​សះ​ស្បើយ​វិលត្រឡប់​មក​ស្ថានភាព​ដូចដើម​វិញ​នេះ ​ជា​អារម្មណ៍​របស់ខ្ញុំ​ផ្ទាល់។

តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បន្ថែម​ថា ខ្ញុំ​ក៏​អរគុណ​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់ និង​ទទួល​បាន​ការ​ស្រឡាញ់​ពី​Fan ទាំង​អស់​គ្នា​ដែល​បារម្ភ​ និង​តែង​ផ្ញើ​សារ​ជូនពរ​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​ខ្ញុំ។ ម្យ៉ាងទៀត​ក៏​សុំ​ប្រាប់​ថា ប៉ុន្មាន​ថ្ងៃនេះ​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​​គឺ​មាន​អាការៈ​ធូរស្រាល​ខ្លះ​ពោល​គឺ​អត់​សូវ​ធ្វើទុក្ខ​​​ខ្លាំង​ទេ ​ហើយ​សង្ឃឹមថា​ការ​ព្យាបាល​នឹង​ទទួល​បាន​លទ្ធផល​ល្អ៕
ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​

ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​

ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​

 

ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​

ពេជ្រ សោភា ៖ ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ​