ផ្លូវ​មួយ​ខ្សែ​ចាប់ ពី​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​ទៅកាន់​ឃុំ ព្រែក​តា​សរ​ស្រុពោធិ៍រៀង​ស្ថាបនា​ជិត​រួចហើយ​

ផ្លូវ​មួយ​ខ្សែ​ចាប់ ពី​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​ទៅកាន់​ឃុំ ព្រែក​តា​សរ​ស្រុពោធិ៍រៀង​ស្ថាបនា​ជិត​រួចហើយ​

ព្រៃវែង ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៦ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ខេត្តព្រៃវែង បាន​ចុះ​ពិនិត្យ ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ចាប់ ពី​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ទៅកាន់​ឃុំ ព្រែក​តាសរ​ស្រុ​ពោធិ៍រៀង​ប្រវែង២៧​គីឡូម៉ែត្រ​ក្រាលក្រួស​ក្រហម ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន។

លោក នួន ចំរុង ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា ផ្លូវ​នេះ​មាន​សារៈសំខាន់​ណាស់ និង​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ប្រពលរដ្ឋ​នោះ មន្ទីរ​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ដើម្បី​ស្ថាបនា​ជូន​ប្រជាពលរដ្ឋ​ នៅ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង និង​ឃុំ ព្រែក​តាសរ​ស្រុ​ពោធិ​រៀង។ ឃុំ​ទាំងពីរ​នេះ​នៅ​រដូវ​វស្សា​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ខ្លាំង​ណាស់ ជាពិសេស​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​។ លោក ហ៊ី ធួ​ក អភិបាលស្រុក និង​លោក នួន ចំរុង ប្រធាន​មន្ទីរ​បន្ត​ថា បន្ទាប់ពី​ស្ថាបនា​រួចហើយ សូម​ឲ្យ​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សាផ្លូវ​ទាំងអស់​គ្នា ដើម្បី​ឲ្យ​បាន​ប្រើប្រាស់​យូរអង្វែង ពីព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​របស់​បងប្អូន​ហើយ៕