ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​

6 Videos


ខួបកំណើតមួយឆ្នាំរបស់កូនស្រីតារាចម្រៀងប្រុសល្បីឈ្មោះ Jay Chou និង តារាម៉ូដែលស្រីដ៏ស្រស់ស្អាត Hannah Quinlivan កាន់តែខិតជិតមកដល់ហើយ ។

P9

ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​

អ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹងរងចាំមើលថា តើគូស្វាមីភរិយានេះនឹងធ្វើអ្វីខ្លះ សម្រាប់កូនស្រីដ៏ស្រស់ស្អាតរបស់ពួកគេ ហើយបើយោងតាមសារព័ត៌មាន គេដឹងថា កាលពីពេលថ្មីៗនេះ នាង Hannah បានដេររ៉ូប និង ច្នៃគ្រឿងអលង្ការជូនកូនស្រីដោយដៃផ្ទាល់ ដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ម្តាយចំពោះកូន ។ នាងបានបង្ហោះរូបថតកូនស្រីពាក់រ៉ូបខ្មៅ ដែលដេរដោយដៃនាងផ្ទាល់ទៅលើគណនី Facebook កាលពីមួយសប្តាហ៍មុន ហើយគេសង្កេតឃើញថា រ៉ូបនោះពិតជាស្រស់ស្អាតណាស់ ដែលញ៉ាំងឲ្យសម្រស់កូនស្រីនាង កាន់តែខ្នាញ់ថែមទៀត ហើយមហាជនជាច្រើនក៏បានសរសេរបញ្ចេញយោបល់ សរសើរសម្រស់កូននាងផងដែរ ។

ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​

គួររំឭកដែរថា នាង Hannah ផ្តល់កំណើតដល់កូនស្រីកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ ហើយនៅពេលនោះ នាង និង ស្វាមីបានដាក់ឈ្មោះកូនស្រីថា Hathaway Chou ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ប្រពន្ធ Jay Chou ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើររឿង…​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត