តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី

6 Videos


នៅក្នុងខែកក្កដានេះ សិល្បករ សិល្បការីនីចំនួនប្រាំដួង ត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរយៈពេល៥សប្តាហ៍ ក្នុងនោះមាន ទៀង មុំសុធាវី ព្រះកាយច័ន្ទ និង ស៊ីម អុលម៉ូនីតា លោក មាស សាលី និង ជិន វឌ្ឍនា ។

P9

តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី

តារាទាំងប្រាំដួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តាមពេលវេលាដែលបានកំណត់ ប៉ុន្តែខាងអ្នកធានានោះ នៅពុំទាន់បង្ហាញប្រាប់ពីថ្ងៃ ដែលពួកគេត្រូវចាកចេញនោះទេ គ្រាន់តែដឹងថា នឹងចេញទៅនៅក្នុងខែកក្កដានេះ ។

តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី

ទៀង មុំសុធាវី គឺជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលរកប្រាក់ចំណូលបានច្រើនពីការចេញទៅសម្តែងនៅក្រៅប្រទេស ពីព្រោះនាងមានទឹកដមសម្លេងល្អ មានអ្នកក្រៅប្រទេសស្រលាញ់ពេញចិត្តនាងច្រើន ។ ទៀង មុំសុធាវី បានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅសម្តែងនៅប្រទេសអូស្ត្រាលី ដូច្នេះហើយ ទើបនាងមិនទទួលការងារចេញសម្តែងផ្សេងៗទៀតទេ ។

តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី

សម្រាប់ ព្រះកាយច័ន្ទ វិញ នាង មិនធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសនោះទេ នេះគឺជាលើកដំបូងហើយ សម្រាប់រូបនាង ដែលជើងចេញទៅជាមួយតារាចម្រៀងផ្សេងៗ ទៀត។ ស្របពេលដែលត្រៀមខ្លួនចេញទៅសម្តែង នៅប្រទេសអូស្ត្រាលីនេះ ព្រះកាយច័ន្ទ ក៏បានបង្ហាញនូវក្តីបារម្ភពីសុខភាពរបស់ខ្លួនផងដែរ ពីព្រោះនាងទើបតែងើបពីឈឺផង ទោះបីជាយ៉ាងនេះក្តី ព្រះកាយច័ន្ទ បានតាំងចិត្តថានឹងធ្វើឲ្យបាន ។

តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី

ចំណែក លោក មាស សាលី ក៏ទើបតែត្រឡប់មកពីសម្តែងនៅសហរដ្ឋអាមេរិកវិញកាលពីថ្មីៗនេះ ក្រោយពីសម្តែងនៅទីនោះអស់ពេលជិត៦ខែ ពេលនេះត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាបន្តទៀត តាមរយៈស្នាដៃដែល មាស សាលី បានចេញទៅសម្តែងនៅក្រៅប្រទេសម្តងៗ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនពេញចិត្ត ពីព្រោះលោកមិនត្រឹមតែច្រៀងបទពីដើមនិងសម័យបានល្អនោះទេ ថែមទាំងពូកែសម្តែងទៀតផង ៕ អាលីណា

តារា​ប្រាំ​ដួង​ត្រៀម​ចេញទៅ​អូស្ត្រាលី