Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…

6 Videos


តារាសម្តែងស្រី Rui En ត្រូវប៉ូលិសចរាចរណ៍៍ផាកពិន័យឲ្យបង់ប្រាក់ ៧០០ ដុល្លារ ក្រោមករណីបើកបររថយន្តមិនប្រុងប្រយ័ត្នកាលពីពេលមុននេះបន្តិច ។

P9

Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…

តារាសម្តែងស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបាត់បង់ម្ចាស់ការលើរថយន្តម៉ាក BMW ពណ៌ខ្មៅរបស់ខ្លួន រហូតបណ្តាលឲ្យរថយន្តទំនើបនោះបុករះនឹងម៉ូតូដែលគេចតចោលតាមផ្លូវមួយចំនួននៅលើផ្លូវ Block 331 មហាវិថី Clementi Avenue កាលពីថ្ងៃទី ១២ ខែមេសាកន្លងទៅនេះ ។ យោងតាមប្រភពសារព័ត៌មាន គេបានដឹងថា នាងក៏ត្រូវបានគេពិន័យមិនឲ្យបើកបររយៈពេល ៣ ទៅ ៤ ខែថែមទៀតផង ។ សម្រាប់ការចែងច្បាប់លើករណីនេះនៅប្រទេសចិន គេដឹងថា ប្រសិនបើបុគ្គលណាគ្មានភាពប្រុងប្រយ័ត្នលើការបើកបរ នោះនឹងអាចត្រូវចាប់ឃុំខ្លួន ៦ ខែ ឬ ពិន័យជាប្រាក់សុទ្ធពី ៥០០ ទៅ ១០០០ ដុល្លារ ។ សាក្សីផ្ទាល់ភ្នែកក៏បានឲ្យដឹងដែរថា ពេលដែលជួបគ្រោះថ្នាក់បែបនេះ នាងក៏ប្រុងជិះគេចផងដែរតែទៅមិនរួច ហើយនាងក៏មិនព្រមចុះពីលើរថយន្តមកមើលនោះទេ ។

Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…

គួរបញ្ជាក់ដែរថា នាង Rui En ធ្លាប់ឈ្នះពានជាតារាសម្តែងឯកស្រីសាំងហ្គាពួរចំនួន ៣ ដងជាប់ៗគ្នាគឺចាប់ពីឆ្នាំ ២០១១ ដល់ ២០១៣ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…
Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…
Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…
Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…
Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…
Rui En ត្រូវ​ផាកពិន័យ ៧០០ ដុល្លារ​ពីបទ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត