ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?

6 Videos


តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ (ម៉ៃយ៉ា) បានត្អូញត្អែរ តាមបណ្តាញសង្គមបែបអស់សង្ឃឹមថា សព្វថ្ងៃនេះនាងគ្មានស្នេហានោះទេ ។ ថ្មីៗនេះតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Oun Ya Angel នាងបានសរសេរ ថា «និយាយរឿងស្នេហាមិនដឹងថាពេលណាអាចឃើញ លំបាក ហត់នឿយ មិនខុសពីរាវម្ចុល ក្នុងមហាសមុទ្រទេ», «ទោះខ្ញុំគ្មានស្នេហា តែខ្ញុំមានម្តាយឱបនឹងដៃ មើលកុន ដើរផ្សារ ផ្តល់ ថវិការជូនគាត់» ។

P9

ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?

ទន្ទឹមនឹងការអះអាងតាមរយៈសារនៅក្នុងបណ្តាញសង្គមបែបនេះមានអ្នក Comments មួយចំនួនជឿថា នាងពិតជាគ្មានស្នេហាមែន តែមួយចំនួនក៏មិនជឿនោះដែរ ព្រោះដោយសារថា បើគិតពីសម្រស់មុខមាត់ដូចជាមិនទំនងអត់មានស្នេហា ។ ប៉ុន្តែបើអត់មែននោះ គឺគូរព្រេងមិន ទាន់ដល់ មិនទាន់ជួប ហើយមានអ្នកខ្លះទៀតគាំទ្រដោយមិនចង់ឱ្យនាងមានស្នេហានាពេលនេះ ទេ ចាំឱ្យជីវិតជោគជ័យសិន អ្នកខ្លះទៀតថា ស្នេហាពិតប្រាកដពិបាករកណាស់ ។

ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?

សូមរំលឹកផងដែរថា កន្លងមកកញ្ញា ម៉ៃយ៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈការថតស្ប៉ត ពានិជ្ជកម្មឱ្យបណ្តាផលិតផលនានា ។ នាងជាតារាស្រីមួយរូបដែលមានទម្រង់មុខមាត់កាត់ ទៅរកតារាអឺរ៉ុប ដែលទើបតែចូលប្រឡូកសិល្បៈកាលពីឆ្នាំ ២០១៤ មកនេះតែប៉ុណ្ណោះ ។ រយៈ ពេលជាងមួយឆ្នាំ ម៉ៃយ៉ា បានទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន បន្ទាប់ពីនាងបង្ហាញ ខ្លូនក្នុងនាមជាពិធីការិនី និងជាពិសេសទៅទៀតនោះ គឺក្រោយពីនាងសម្តែងរឿងភាគទូរទស្សន៍ មួយចំនួន ដែលក្នុងនោះមានដូចជារឿង «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ជាដើម ៕ យ៉ានុ

ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ម៉ៃ​យ៉ា ស្អា​តម្លឹងៗ​ជឿ​អត់ថា គ្មាន​​ស្នេហា​?
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត