ការ​គេង​គ្រប់គ្រាន់​របស់​កុមារ សំខាន់​បែបណា​?​

ការ​គេង​គ្រប់គ្រាន់​របស់​កុមារ សំខាន់​បែបណា​?​

ការដេករបស់កុមារនោះមានផលដោយផ្ទាល់ជាមួយនឹងការរីកលូតលាស់ពិសេសការដេកលង់លក់របស់កុមារក្នុងពេលយប់តែម្តង ព្រោះថា ក្នុងអំឡុងពេលនេះរាងកាយនឹងបញ្ចេញអ័រម៉ូននៃការរីកលូតលាស់ឬហៅថា Growth Hormone ) ចេញមក ។

ក្រៅពីនេះថែមទាំងជាពេលវេលាដែលប្រព័ន្ធប្រសាទមានការផ្សារភ្ជាប់ជាមួយនឹងកោសិកាហេតុនេះទើបជួយឱ្យខួរក្បាលរីកលូតលាស់សទៅជាមួយផង ។ ត្រូវចងចាំថាបើកុមារដេកបានលង់លក់ស្កប់ស្កល់នោះ នឹងជួយឱ្យមានអារម្មណ៍ល្អ និង ពិសេសការរៀនស្វែងយល់ពីរឿងរាវនានាក្បែរខ្លួន ក៏មានការវិវឌ្ឍន៍លឿនដែរ ។

បើក្នុងករណីកូនមានបញ្ហាលើការដេកពួន ពិសេសកុមារដែលបៅទឹកដោះគោប្រភេទដែលមានការរំលាយលំបាកជាងទឹកដោះពពែនោះ នឹងបង្កឱ្យទារកឆ្អល់ពោះ ហើមពោះ ជាញឹកញាប់ ។ ចំណែកលាមករបស់ទារកនឹងឡើងដុំរឹង និង ជួបការលំបាកក្នុងការបន្ទោរបង់ ។ នាពេលនេះដែរទារកអាចយំធ្វើទុក្ខ ឬ យំច្រើនបង្កការលំបាកដល់ឪពុកម្តាយក្នុងការបំពេញកិច្ចការងារទាំងក្នុងនិងក្រៅផ្ទះ ។

** គន្លឹះ ៥ យ៉ាងជួយឱ្យកូនដេកលង់លក់ស្រួល

១ – បង្កើតបរិយាកាសសមរម្យក្នុងពេលដេក : ទីកន្លែងដេកត្រូវស្ងប់ស្ងាត់និងមិនមានពន្លឺចូលរំខានក្នុងខណៈពេលកុមារដេកលង់លក់ ។ ក្រៅពីនេះត្រូវដាក់ភ្លើងពន្លឺព្រាលៗដើម្បីកុំឱ្យកុមារមានការខ្លាច ផង។ក្រៅពីនេះនៅក្នុងបន្ទប់មិនត្រូវក្តៅពេកឬត្រជាក់ពេកដើម្បីឱ្យកុមារដេកលង់លក់បានយូរនិងស្កប់ស្កល់ ។

២ – ប្រើសម្លេងបទចម្រៀង : អ្នកម្តាយអាចធ្វើការបើកសម្លេងបទចម្រៀងល្វើយៗដើម្បីបំពេរឱ្យដល់កូនតូចបានស្តាប់និងសប្បាយចិត្ត ។ ចំពោះបទចម្រៀងត្រូវបទមនោសញ្ចេតនាបែបបំពេរនិងថ្នមជាដើម។ក្រៅពីនេះអាចប្រើសម្លេងបែបធម្មជាតិ ដូចជា សម្លេងរលកសមុទ្រ ឬ សម្លេងខ្យល់ក៏អាចជួយឱ្យកុមារងាយដេកលង់លក់ដូចគ្នា ។

៣ – ឱ្យចូលដេកទៀងទាត់ពេលវេលា : ស្ត្រីជាម្តាយត្រូវឱ្យកូនតូចចូលដេកទៀងទាត់ពេលវេលាពីព្រោះថាកុមារងាយដេកហើយការដេករបស់គេបានរយៈពេលយូរថែមទៀត ។ ការឱ្យក្មេងដេកទៀតទាត់ពេលវេលាមិនចាំបាច់ត្រូវបង្ខំ ពិសេសក្រោយពីដេកគេអាចសប្បាយចិត្ត មិនធ្វើទុក្ខច្រើននាំពិបាកមើលថែទាំផង ។

៤ – មិនឱ្យលេងមុនពេលចូលដេក : ពិតណាស់ឪពុកម្តាយមិនត្រូវមានទម្លាប់ប្រលែងមុនពេលឱ្យកូនចូលដេកនោះឡើយព្រោះថាវាអាចធ្វើឱ្យកូនតូចកើតការរំភើប ឬ ភ្ញាក់ផ្អើលក្នុងអារម្មណ៍ហើយដេកមិនងាយលក់និងការដេកងាយភ្ញាក់ ។ យកល្អក្នុងពេលឱ្យកូនតូចចូលដេកអាចតំណាលរឿងនិទានឱ្យស្តាប់ជាការល្អបំផុត ។

៥ – ផឹកទឹកដោះគោមុនចូលដំណេក : ដើម្បីឱ្យកូនតូចអាចដេកលង់លក់បានយូរ អ្នកម្តាយត្រូវបំបៅដោះ ឬ បំបៅទឹកដោះគោមុនឱ្យចូលដំណេកព្រោះថាវិធីនេះក្រៅពីជួយឱ្យកូនតូចដេកបានយូរហើយគេអាចលក់បានស្កប់ស្កល់ទៀតដែលងាយស្រួលក្នុងការជួយឱ្យឪពុកម្តាយអាចប្រកបការងារផ្សេងៗទៀត ៕

ប្រភព៖ pmhotnews

  • ការ​គេង​គ្រប់គ្រាន់​របស់​កុមារ សំខាន់​បែបណា​?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:សុខភាព
Tags: