សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

ការរៀបចំផ្ទះបាយពិតជាពិបាកនិងត្រូវចំណាយថវិការច្រើន ជាពិសេសសម្រាប់ប្តីប្រពន្ធទើបរៀបការ និង មិនសូវមានបទពិសោធន៍ក្នុងការរៀបចំផ្ទះសំបែង ។

ខាងក្រោមនេះ គឺជាគំនិតខ្លះៗក្នុងការជ្រើសរើសវត្ថុប្រើប្រាស់ និង គួរទិញឫមិនទិញដើម្បីរៀបចំផ្ទះបាយ ៖

១ – អាហារកំប៉ុង ឬ ក្រឡដែលមើលមិនច្បាស់

សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

វត្ថុទុកដាក់អាហារ ដូចជាក្រឡជ័រមួយចំនួនដែលមិនអាចមើលឃើញវត្ថុនៅខាងក្នុង គឺមិនគួរទិញនោះទេ ព្រោះវាមិនអាចអោយអ្នកមើលដឹងបានច្បាស់ពី រូបភាពអាហារ និង សភាពរូបរាង និង គ្រឿងផ្សំ ។ ដូច្នេះអ្នកគួរជ្រើសរើសក្រឡប្រភេទណាដែលថ្លា ឬ ប្រភេទកែវវិញទើបប្រសើរ ព្រោះកែវក៏អាចយកទៅធ្វើការកំដៅអហារបានដោយមិនចាំបាច់យកអាហារចេញ ។

២ – គ្រឿងទេសដែលខ្ចប់រួចស្រេច

សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

ស្ត្រីមេផ្ទះខ្លះប្រាកដជាចង់រៀបចំទុកដាក់គ្រឿងទេសក្នុងផ្ទះបាយអោយបានគ្រប់គ្រាន់ហើយជាពិសេសគ្រឿងទេសដែលធ្វើរួចស្រាប់ ដូចជាម្សៅរមៀត ម្ទេសហុយ និង គ្រឿងទេសមួយចំនួន។ ប៉ុន្តែអ្នកគួរទិញរបស់ទាំងនេះ ក្នុងបរិមាណតិចតួចបានហើយ ព្រោះគ្រឿងទេសទាំងនេះបើទុកយូរទៅវាអាចបង្ករនូវបាក់តេរីពពួកផ្សិត និងបង្ករអោយស្អិតជាប់គ្នា និង ខូចគុណភាព ។

៣ – ខ្ទះចៀនអាហារមានដងកាន់

សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

ការចំអិនម្ហូបដោយប្រើខ្ទះគ្មានដងចាប់កាន់អាចបង្ករគ្រោះថ្នាក់ដល់អ្នកនៅពេលណាមួយ ហើយបើអាចអ្នកគួរ ប្រើកំដៅកុំអោយក្តៅខ្លាំងពេកនៅពេលចំអិនអាហារ ព្រោះសារធាតុ Teflon ដែលស្រោបខ្ទះការពារមិនអោយអាហារជាប់នឹងខ្ទះ អាចបញ្ចេញជាតិពុលប៉ះពាល់ដល់សុខភាព ប្រសិនបើអ្នកដុតកំដៅខ្លាំងលើសពី ២៦០អង្សារ ។ ដូច្នេះអ្នកគួរទិញខ្ទះធ្វើពីដែកអីុណុកណាដែលគ្មានពាសដោយសារធាតុនេះទើបប្រសើរ ។

៤ – អេប៉ុងជូតសំអាត

សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

អេប៉ុងដែលប្រើសម្រាប់ជូតសំអាតនៅផ្ទះបាយ គឺជាបណ្តុំជង្រុកមេរោគនិងបាក់តេរីច្រើន គឺប្រមាណជាង ២០មឺុនដង ច្រើនជាងបាក់តេរីដែលមាននៅតាមចានបង្គន់ទៅទៀត ។ ដូច្នេះក្រោយពេលប្រើវាជូតសម្អាត អ្នកគួរ លាងសំអាតអេប៉ុងនោះអោយបានជារៀងរាល់ពេល និង រក្សាទុកអោយបានសមរម្យ ។ អ្នកគួូរប្រើក្រណាត់វិញទើបប្រសើរ ។

៥ – កែវទឹក

សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !

ប្រសិនបើអ្នកចង់ប្រើកែវពិសារស្រា ឬ ទឹកផ្លែឈើ និង ភេសជ្ជៈផ្សេងៗនោះអ្នកគួរជ្រើសរើសកែវណាដែលមានភាពសមញ្ញហើយរឹងមាំ អាចការពារ ធន់មិនឆាប់បែក ប្រេះ និង អាចប្រើបានគ្រប់ប្រភេទភេសជ្ជៈ ៕

ប្រភព៖ pmhotnews

  • សម្ភារ​​ផ្ទះបាយ​ដែល​អ្នក​គួរ​ពិចារណា​ មុន​ទិញយក​មកប្រើប្រាស់ !已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:ចំនេះដឹង
Tags: