អាល្លឺម៉ង់ និង​អ៊ីតាលី ប្រជែង​គ្នា​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​វេ​លស៍​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​ និពន្ធដោយ : រួបរួម       July-02-2016, 7:19 pm         99

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាល្លឺម៉ង់ និង​អ៊ីតាលី ប្រជែង​គ្នា​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​វេ​លស៍​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នា​វេលា​ម៉ោង​២​ទៀបភ្លឺ​នៅ​កីឡដ្ឋាន Stade de Bordeaux នឹង​ក្លាយជា​ការប្រកួត​ដ៏​តឹងតែង​រវាង​អាល្លឺម៉ង់ និង​អ៊ីតាលី បន្ទាប់​វេ​លស៍ បានទទួល​ជ័យជម្នះ ៣-១ លើ​បែលហ្ស៊ិក ដើម្បី​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Euro 2016 នៅ​ប្រទេស​បារាំង​។​

អ៊ីតាលី មិន​ដែលមាន​ប្រវត្តិ​ចាញ់​អាល្លឺម៉ង់ ឬ​អាល្លឺម៉ង់​ខាងលិច​នោះឡើយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Euro នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​ទាំងពីរ​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ដ៏​គាប់ចិត្ត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​អាល្លឺម៉ង់​ស៊ី​ក្រូ​អាស៊ី ៣-០ ហើយ​អ៊ីតាលី​ទម្លាក់​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ ២-០ ។​
​នា​ជំនួប​៣៣​លើក​កន្លងមក​រវាង​ក្រុម​ទាំងពីរ អាល្លឺម៉ង់​ឈ្នះ​៨​លើក អ៊ីតាលី​ឈ្នះ​១៥​លើក និង​ស្មើគ្នា​១០​លើក​។ ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ជំនួប​រវាង​ម្ចាស់ផ្ទះ​បារាំង និង​អ៊ី​ស្លង់ នា​ថ្ងៃស្អែក​។​

​កាលពី​រាត្រី​ថ្ងៃ​សុក្រ វេ​លស៍​បានទទួល​ជ័យជម្នះ​ដ៏​រំភើប​លើ​បែលហ្ស៊ិក​ក្នុង​លទ្ធផល ៣-១ ដោយ Radja Nainggolan រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​បែលហ្ស៊ិក​នៅ​ដើមតង់ ហើយ Ashley Williams វាយបក​តាម​ស្មើ​សម្រាប់​វេ​លស៍​មុន​បញ្ចប់​តង់​ទីមួយ​។ នៅ​តង់​ទី​ពីរ Hal-Robson Kanu និង Sam Vokes រកបាន​ម្នាក់​មួយ​សម្រាប់​វេ​លស៍​។

​ជ័យជម្នះ​នាំ​ឲ្យ​វេ​លស៍​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៦ ខែកក្កដា ដោយ​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​ដែល​បាន​ទម្លាក់​ប៉ូឡូញ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ក្រោយ​លទ្ធផល​ស្មើ ១-១ ៕