ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?

6 Videos


សឿ សុធារ៉ា ក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ សូម្បីតែកូនស្រីរបស់ខ្លួនក៏ ស្លៀកឈុតដូចនាងដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សឿ សុធារ៉ា មិនហ៊ានញញឹមអស់ ដូចពេល មុននោះទេ ផ្ទុយទៅវិញនាងបានត្រឹមតែសើចញឹមៗ តែប៉ុណ្ណោះ ។ មូលហេតុ ដែលធ្វើឲ្យ សឿ សុធារ៉ា មិនហ៊ានសើចនោះ គឺនាងខ្លាចចេញធ្មេញ ដោយសារថ្មីៗនេះ នាង ទើបតែគៀបធ្មេញដែក ដូចជាមិត្តភក្តិសិល្បៈមួយចំនួនដែរ ។

P9

ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?

សឿ សុធារ៉ា បានឲ្យដឹងថា នាងទើបតែគៀប ធ្មេញ ដូច្នេះមិនសូវហ៊ានសើចខ្លាំងទេ ហើយក៏មិនចង់ឲ្យគេថតឃើញធ្មេញរបស់នាងដែរ ។ មូលហេតុ ដែលធ្វើឲ្យ សឿ សុធារ៉ា គៀបធ្មេញដែកបែបនេះ ពីព្រោះនាងចង់ឲ្យធ្មេញស្មើល្អ ពេលញញឹមទៅ កាន់តែស្រស់ស្អាត ដូចដឹងស្រាប់ហើយថា សម័យនេះសម្រស់គឺសំខាន់ណាស់ មិនថា តារាខ្មែរឬតារាបរទេស នោះទេ សុទ្ធតែគៀបធ្មេញដែកដូចគ្នា ។

ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?

ថ្វីត្បិតតែក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ ថន ដារ៉ា មិនឃើញវត្តមានលោក សាពូន មីដាដា ដែលជាស្វាមី សឿ សុធារ៉ា ចូលរួមជាមួយគ្នាក្តី តែ សឿ សុធារ៉ា នៅតែអះអាងថា ចំណងស្នេហ៍របស់នាង នៅតែរឹងមាំ ទោះបីជាមានពត៌មានជាច្រើនថា ចំណងស្នេហ៍របស់នាង កំពុងរង្គោះរង្គើរក្តី នាងថែមទាំងមានគម្រោងយកកូនជាបន្តបន្ទាប់ទៀត រហូតដល់ទៅ ៥ នាក់ឯណោះ គ្រាន់តែពេលនេះ នៅពុំទាន់មាន នៅឡើយទេ ហើយនាងក៏មិនបានប្រើប្រាស់វិធីសាស្ត្រពន្យាកំណើតណាមួយដែរ ៕ អាលីណា

ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ចង់ដឹង​ទេ ហេតុអ្វី បានជា សឿ សុធា​រ៉ា មិន​ហ៊ាន​ញញឹម ?
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត