ភោ សុ​ផានិត បន់​ឲ្យ​កូន​ក្នុង​ផ្ទៃ​ភរិយា​ជា​កូនប្រុស !

6 Videos


ក្រោយពីរៀបការជាលើកទីពីរ បើគិតមកដល់ពេលនេះទើបតែបានរយៈពេលប្រមាណជាបីឆ្នាំប៉ុណ្ណោះ តែអតីតពិធីករលោក ភោ សុផានិត ហាក់ដូចជាសម្រុកយកកូនជាបន្តបន្ទាប់ដែលពេលនេះភរិយារបស់លោកទើបនឹងពរពោះកូនទីពីរ ។ បើតាមបំណងលោក ភោ សុផានិត និង ភរិយា ចង់បានកូនប្រុស ។

P9

ភោ សុ​ផានិត បន់​ឲ្យ​កូន​ក្នុង​ផ្ទៃ​ភរិយា​ជា​កូនប្រុស !
ភោ សុ​ផានិត បន់​ឲ្យ​កូន​ក្នុង​ផ្ទៃ​ភរិយា​ជា​កូនប្រុស !

ក្រោយពីធ្វើខួបកំណើតអោយកូនស្រី និត កតញ្ញូវិជិតា គម្រប់វ័យ ១ ឆ្នាំ កាលពីចុងខែឧសភា មិនទាន់បាន ប៉ុន្មានផង មានការបង្ហើបពីអ្នកជិតស្និតជាមួយលោក ភោ សុផានិតថា ភរិយារបស់លោក កំពុងពរពោះកូនទីពីរប្រមាណជាជិតពីរខែហើយ ។ ក្នុងនោះក៏មានការនិយាយលេងសើចថា ទើបរៀបការប្រមាណតែបីឆ្នាំសោះ តែពិធីករសម្តីផ្អែម ភោ សុផានិត ស្រូតយកកូន ជាបន្តបន្ទាប់ ។

ភោ សុ​ផានិត បន់​ឲ្យ​កូន​ក្នុង​ផ្ទៃ​ភរិយា​ជា​កូនប្រុស !

លោក ភោ សុផានិត បានទទួលស្គាល់ថា ភរិយារបស់លោកពិតជាមានផ្ទៃពោះពិតមែន បើអាចទៅរួចលោកចង់បានកូនប្រុស ។ លោក បានបន្ថែមថា លោកកំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយភរិយា ភរិយារបស់លោកជាអ្នកនៅក្រៅរង្វង់សិល្បៈ ។

ភោ សុ​ផានិត បន់​ឲ្យ​កូន​ក្នុង​ផ្ទៃ​ភរិយា​ជា​កូនប្រុស !

លោក ភោ សុផានិត បានផ្អាកពីការងារជាពិធីករអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារលោកងាកទៅធ្វើ ជាមន្ត្រីរាជការនៅក្នុងស្ថាប័នមួយ ។ លោកបានប្រាប់ថា នៅថ្ងៃណាមួយ រូបលោកនឹងបង្ហាញមុខនៅក្នុងការងារ កាន់ក្បាលមីក្រូនេះជាថ្មីម្តងទៀត ៕

                                                                               ចេនី