កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

6 Videos


អាហារដែលល្អចំពោះសុខភាព និង ការរស់នៅដ៏មានផាសុខភាព ពិតណាស់ គឺវាអាចជួយការពារអ្នក និង ធ្វើឱ្យសុខភាពល្អនិងរស់បានយូរ ។

P9

កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

កន្លងមកគេបានរកឃើញថា បើចង់បានសុខភាពបេះដូងល្អ អ្នកគួរជ្រើសរើសអាហារពិសារប្រភេទណាដែលល្អចំពោះបេះដូង ។ ដូច្នេះអ្នកគួររៀបចំរបបអាហារណាមួយ ដូចជា ផ្លែឈើ បន្លែ និង អាហារខ្លាញ់មួយចំនួន ។
ខាងក្រោមនេះជាប្រភេទអាហារ ៥ មុខដែលល្អចំពោះសុខភាបេះដូង ៖

១ – ផ្លែប្ល៊ូប៊ែរី
តាមការស្រាវជ្រាវអោយដឹងថាផ្លែឈើនេះមានសារធាតុប្រឆាំងអុកសីុតកម្មច្រើន ជួយកាត់បន្ថយការប្រមូលកកផ្តុំនូវសារធាតុកូឡេស្ទេរ៉ូលក្នុងសរសៃឈាម ដែលបញ្ហានេះច្រើនបង្ករឱ្យកើតជាជំងឺបេះដូង និង បញ្ហាស្ទះសរសៃឈាម ។

២ – គ្រាប់ធញ្ញជាតិ

កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

គ្រាប់ធញ្ញជាតិគ្រប់ប្រភេទដូចជា គ្រាប់វ៉លណាត់ គ្រាប់ស្វាយចន្ទី និង ំគ្រាប់អាល់ម៉ុនជាដើម មានផ្ទុកអាសីុដខ្លាញ់ អូមេហ្គា-៣ ។ ដែលអាសីុដខ្លាញ់នេះ ជួយការពារបញ្ហាកកស្ទះក្នុងសរសៃឈាម និង ជួយសម្រួលចលនាចង្វាក់ បេះដូងឱ្យយដើរប្រក្រតី ។ ខ្លាញ់ក្នុងគ្រាប់ធញ្ញជាតិ ជាប្រភេទខ្លាញ់មិនកក និង មានសមត្ថភាពជួយកាត់បន្ថយ កូឡេស្ទេរ៉ូលអាក្រក់ចេញពីរាងកាយ ។

៣ – ត្រីសាម៉ុង

កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

ខ្លាញ់ត្រីដែលមាននៅក្នុងសាច់ត្រីសាម៉ុង គឺជាប្រភពខ្លាញ់ពិសេស ដូចទៅនឹងអាសីុតខ្លាញ់ក្នុងគ្រាប់ធញ្ញជាតិដូច្នោះដែរ ដែលវាអាចជួយកាត់បន្ថយកម្រិតខ្លាញ់ទ្រីគ្លីសេរីត ក្នុងរាងកាយ និង ឈានទៅកាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូង ។

៤ – អាហារស្រូវសាឡីអូត

កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

អាហារដែលបានមកពីគ្រាប់ស្រូវសាឡីអូតប្រភេទនេះ ច្រើនជាអាហារកាកសរសៃដែលមានសមាសធាតុ បេតា-គ្លុយកង់ (beta-glucan) ជាសារធាតុអាហារកាកសរសៃងាយរលាយ មានគុណសម្បត្តិជួយបង្កើនសុខភាព និង បំបាត់ជាតិកូឡេស្ទេរ៉ូលចេញពីរាងកាយ ។

៥ – ផ្លែក្រូច

កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

ផ្លែក្រូចត្រូវបានគេស្គាល់ថា អាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពាររោគផ្តាសាយ និង ពង្រឹងសុខភាពបេះដូង ។ នេះក៏ដោយសារវាមានសមាសធាតុអាហារូបត្ថម្ភ ២ យ៉ាងពិសេស ដូចជា សារធាតុ ផេកទីន ( Pectin ) និង ប៉ូតាស្យូម ដែលជួយរារាំងមិនអោយរាងកាយស្រូបយកសារធាតុកូឡេស្ទេរ៉ូល និង ជួយកាត់បន្ថយភាពខូចខាតនៃជាលិកាបេះដូង ៕

                                                                                                     សុផល