ម៉ាស​រូបមន្ត​បំបាត់​ស្នាម​ជ្រីវជ្រួញ​

6 Videos


គ្លៃឃេន(Glycan)ជាសារធាតុម្យ៉ាងដែលមានក្នុងស្រទាប់ស្បែកតាមធម្មជាតិជួយឲ្យកោសិកាស្អិតជាប់គ្នាយ៉ាងណែនពេលអាយុកាន់តែច្រើនគ្លៃឃេនត្រូវបានថយចុះហើយធ្វើឲ្យកើតមាននូវស្នាមជ្រីវជ្រួញដូចនេះការធ្វើឲ្យគ្លៃឃេនបែរមកធ្វើការបានល្អនោះក៏អាចធ្វើឲ្យស្បែកស្អាតឡើងផងដែរ ។ ដូច្នេះហើយទើបមានរូបមន្តម៉ាសមុខដោយក្រែមខាប់ៗក៏អាចជួយស្នាមជ្រីវជ្រួញកាត់បន្ថយបានដែរ ។

P9

ម៉ាស​រូបមន្ត​បំបាត់​ស្នាម​ជ្រីវជ្រួញ​

-ធ្វើការលាងសម្អាតស្បែកមុខហើយជូត ទឹកជូតមុខ (Toner) ។
-លាបម៉ាសក្នុងបរិមាណដែលសមស្របឲ្យពេញផ្ទៃមុខមួយចំហៀងសិន វាសថ្នមៗដោយចេញពាក់កណ្តាលទៅផ្នែកខាងក្រៅនិងពីចង្កាឡើងទៅថ្ងាសព្យាយាមចៀសបរិវេណជុំវិញកែវភ្នែកនិងបបូរមាត់ បន្ទាប់មកធ្វើដូចគ្នាមួយចំហៀងទៀត ។
-ទុកចោល ៥ នាទីហើយលាងចេញដោយទឹកក្តៅមុនពេលបំប៉នអ្វីផ្សេងតាមធម្មតា ៕