តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ​រាល់ថ្ងៃ​?

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ​រាល់ថ្ងៃ​?



យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង ដោយ​សាកលវិទ្យាល័យ​រដ្ឋ Pennsylvania បានឲ្យដឹងថា ប្រភេទ​ខ្លាញ់​មិន​ឆ្អែត នៅក្នុង​ផ្លែ​ប៊័រ​ អាច​ជួយ​រក្សា​ស្ថិរភាព​កូ​ឡេ​ស្តេ​រ៉ូ​អាក្រក់ ដើម្បី​ការពារ​កុំឲ្យ​ស្ទះ​សរសៃ​អា​ទែ​រ។ នេះ​គឺ​គ្រាន់តែ​ជា​គុណប្រយោជន៍​មួយ ដែល​សម្រេច​បាន ពេល​អ្នក​បរិភោគ​ផ្លែ​ប៊័រ ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ។

មនុស្ស​ជាច្រើន មានការ​ព្រួយបារម្ភ អំពី​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​របស់ខ្លួន​។ តេលិកា មាន​វត្តមាន នៅក្នុង​ឈាម​នេះ​អាច​ក.ពូន ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​បង្កើតជា​បញ្ហា​ដល់​សរសៃឈាម​បេះដូង ដែលនាំឲ្យ​សុខភាព​របស់​អ្នក​ប្រឈម​នឹង​ហានិភ័យ។

នៅក្នុង​វិធី​មួយចំនួន កូ​ឡេ​ស្តេ​រ៉ុល​អនុវត្ដ​តួនាទី​យ៉ាងសំខាន់ នៅក្នុង​សារពាង្គ​រាងកាយ ដើម្បី​ធ្វើឲ្យ​សរីរាង្គ​នានា មានដំណើរ​ការល្អប្រសើ​រ​បំផុត។ ទោះជា​យ៉ាងណា ដោយសារតែ​របប​អាហារ​ខ្វះ​សារធាតុចិញ្ចឹម កម្រិត​កូ​ឡេ​ស្តេ​រ៉ុល អាច​បង្កើន​គ្រោះថ្នាក់ ក្នុង​កម្រិត​មួយ​គួរសម​ដែរ​។ ជាក់ស្ដែង មនុស្ស​រាប់លាន​នាក់​នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​គេ​ជឿថា ទទួលរង​បញ្ហា​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ដោយ​មិនដឹង​ខ្លួន។

​ការសិក្សា​ស្រាវជ្រាវ​
អ្នកស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ Penn State បាន​ណែនាំ​ឲ្យ​ជំនួស អាស៊ីត​ខ្លាញ់​ឆ្អែត ដែលមាន​វត្តមាន នៅក្នុង​របប​អាហារ​ភាគច្រើន ជាមួយនឹង​ជាតិ​ខ្លាញ់​មិន​ឆ្អែត ដែល​អ្នកទទួលបាន ពេល​អ្នក​បរិភោគ​ផ្លែ​ប៊័រ។ ពួកគេ ក៏បាន​ពិចារណា​ផងដែរ​ថា អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មនុស្ស​ត្រូវបាន​គេ​ណែ​នាំឲ្យ​បរិភោគ​ប្រភេទ​ខ្លាញ់ polyunsaturated និង​ខ្លាញ់ monounsaturated ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​កើត​ជំងឺ​សរសៃឈាម​បេះដូង ដែល​បង្កឡើង​ដោយ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។​

ប្រភេទ​ខ្លាញ់ Saturated គឺជា​អ្វី ដែល​បង្កើន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល និង​បង្កើន​ហានិភ័យ​នៃ​ការស្ទះ​សរសៃឈាម​អារ​ទែ ព្រមទាំង​ជំងឺ​កាច​សាហាវ​មួយចំនួនទៀត​ដូចជា ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

ក្រុម​អ្នកស្រាវជ្រាវ បាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​ផ្លែ​ប៊័រ ដែលមាន​ទៅលើ​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ដោយបាន​ដឹងថា ផ្លែ​ប៊័រ គឺជា​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​កម្រិត​ខ្ពស់បំផុត​។ ដូច្នេះ ដើម្បី​ទទួលបាន​លទ្ធផល ពួក​បាន​ប្ដូរ​ជាតិ​ខ្លាញ់ saturated ក្នុង​របប​អាហារ​នៃ​អ្នកជំងឺ ដែលមាន​សុខភាព​ល្អ​ចំនួន ៤៥ នាក់ ដែល​ធាត់​លើស​ទម្ងន់ អាយុ​ចន្លោះ​ពី ២១ ឆ្នាំ និង ៧០ ឆ្នាំ​។​

អ្នកស្ម័គ្រចិត្ត បានចាប់ផ្តើម ដោយ​ការបរិភោគ​របប​អាហារ ដែលមាន​ជាតិ​ខ្លាញ់ saturated ខ្ពស់​រយៈពេល​ពីរ​សប្តាហ៍។ បន្ទាប់មក​ពួកគេ បាន​អនុវត្តតាម​របប​អាហារ​បី​ប្រភេទ ដោយ​កាត់បន្ថយ​បរិមាណ​នៃ​ជាតិ​ខ្លាញ់​ឆ្អែត​នេះ​៖
• របប​អាហារ មាន​ជាតិ​ខ្លាញ់​ទាប ដោយ​គ្មាន​ផ្លែ​ប៊័រ​មួយ​ប្រភេទ
• របប​អាហារ មាន​ជាតិ​ខ្លាញ់​កម្រិត​មធ្យម ដោយ​គ្មាន​ផ្លែ​ប៊័រ​មួយ​ប្រភេទ​
• របប​អាហារ​មាន​ជាតិ​ខ្លាញ់ ក្នុង​កម្រិត​មធ្យម ខណៈដែល​ញ៉ាំ​ផ្លែ​ប៊័រ​មួយ​ផ្លែ ក្នុង​មួយថ្ងៃ​

​លទ្ធផល​ស្រាវជ្រាវ​
​បន្ទាប់ពី​បញ្ចប់​ការវិភាគ​របស់​ពួកគេ ក្រុម​អ្នកស្រាវជ្រាវ​បាន​កំណត់ថា កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ត្រូវបាន​កាត់បន្ថយ ដោយ​ការបញ្ចូល​ផ្លែ​ប៊័រ​មួយ​ផ្លែ ក្នុង​មួយថ្ងៃ ចូលទៅក្នុង​របប​អាហារ​របស់​ពួកគេ។

ជា​សរុប តួលេខ​ត្រូវបាន​កាត់បន្ថយ​បាន​ក្នុង​កម្រិត ១៣,៥ mg / DL បើ​ប្រៀបធៀប​ទៅនឹង​ការកាត់បន្ថយ​បានត្រឹមតែ ៨,៣ mg/dl ក្នុង​ខ្លួន​មនុស្ស ដែល​បានទទួល​ទាន​របប​អាហារ មាន​ជាតិ​ខ្លាញ់​កម្រិត​មធ្យម ដោយ​គ្មាន​ផ្លែ​ប៊័រ ឬ ៧,៤ មី​លី​ក្រាម /dl ក្នុង​របប​អាហារ ដែលមាន​ជាតិ​ខ្លាញ់​ទាប។ ពួកគេ​បាន រកឃើញ​ផងដែរ​ថា នៅពេល ដែល​អ្នក​បរិភោគ​ផ្លែ​ប៊័រ វា​មាន​ឥទ្ធិពល​វិជ្ជមាន លើ​កូ​ឡេ​ស្តេ​រ៉ុល និង​ការ​គ្រប់​គ្រង់​ទ្រី​គ្លី​សេ​រីត៕

steptohealth

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ​រាល់ថ្ងៃ​?