សមាជិក​​រដ្ឋ​សភា​ និង​លោក​ស្នងការ​​នាំ​ទៀនវស្សា​​ទៅ​ប្រគេន​វត្ត​ចំនួន​០៥​នៅ​ស្រុក​បាកាន

សមាជិក​​រដ្ឋ​សភា​ និង​លោក​ស្នងការ​​នាំ​ទៀនវស្សា​​ទៅ​ប្រគេន​វត្ត​ចំនួន​០៥​នៅ​ស្រុក​បាកាន

ពោធិ៍សាត់ ​៖​ លោកជំទាវ ឯម​ប៉ុណ្ណា សមាជិក​រដ្ឋ​សភា ​និង​លោក​ឧត្ដមសេនីយ៍ទោ​ សារុន​ចាន់​ធី ស្នងការ​ខេត្ត​ ព្រមទាំង​ប្រធាន​ក្រុមហ៊ុន​តេ​លា​បាន​ដឹកនាំ​ក្រុមការងារ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦​ ដោយ​នាំ​យក​ទេយ្យទាន​ ទៀនវស្សា​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​០៥​នៅ​ក្នុង​ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់​ ដែល​​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស ដើម្បី​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​ក្នុង​ការ​បដិបត្តិ ទៅតាម ពុទ្ធានុញ្ញាត​របស់​ព្រះសម្មាសម្ពុទ្ធ ជា​បរមគ្រូ​នៃ​យើង។

លោកជំទាវ ឯម ប៉ុ​ណ្ណា សមាជិក​រដ្ឋសភា បាន​ឲ្យ​ដឹងថា​ ៖ ​ទៀន វស្សា​និង​គ្រឿង​បរិក្ខារ​ដែល​បាន​យកទៅ​ប្រគេន ដល់​វត្ត​ទាំង ០៥​ខាងលើ​នាឱកាស​នោះ មាន វត្ត​ស្រះ​ម្កាក់ , វត្ត​ស្ដុក​ឃ្លោក​, វត្ត​ទួល​គាំង​, វ​ត្តា​ណៃ និង​វត្ត​ចំការ​ខ្លុយ ​ ដែល ក្នុង​១​វត្តៗ​រួមមាន ៖​ទៀន ១​គូ អង្ករ ៥០​គ​.​ក្រ​,​មី ០៥​កេស​តូច , ទឹកបរិសុទ្ធ​០៥​កេស , ទឹកក្រូច ០៥ កេស​,​ក្នុងនោះ​មាន​ទាំង​ទឹកត្រី ទឹក​​ស៊ីអ៊ីវ​ស្ករស ,​ស្លាកដក​ហើយ​បន្ថែម​នៅ​បច្ច័យ​ក្នុង​មួយ​វត្តៗ ចំនួន ៥២.០០០០​រៀល​(​ហាសិប​ពីរ​ម៉ឺន​រៀល​) សម្រាប់​តម្រូវការ​ក្នុង​វត្ត។

ជាមួយគ្នា​នោះ​ថ្នាក់ដឹកនាំ​ និង​ក្រុមការងារ​ក៏​បាន​ប្រគល់​តួនាទី​ឲ្យ​លោកតា​អាចារ្យ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ នូវ​ទៀនវស្សា​ព្រមទាំង​គ្រឿង​បរិក្ខារ​ផ្សេងៗ។ ក្រោយ​មក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​តំណាង​វត្ត​ទាំង​០៥ បាន​ឧទ្ទិស​នូវ​មគ្គផល​កុសល​ផល​បុណ្យ​​ ​ដែល​កើត​ចេញ​​ ​ពី​សទ្ធា​ជ្រះថ្លា​ពី​សំណាក់​លោកជំទាវ​លោក​ឧត្ដមសេនីយ៍ទោ​ប្រធាន​ក្រុមហ៊ុន​តេ​លា​ព្រមទាំង​ក្រុមការងារ​ទាំងអស់ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​អស់​ សូម​កើតមាន​ជា​សេចក្ដីសុខ​ចំរើន​សិរី​សួស្ដី ជ័យ​មង្គល​គ្រប់​រាល់​ភារកិច្ច​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកមានគុណ​ទាំងឡាយ មាន​មាតា បិតា​ព្រមទាំង​ញាតិកា​ទាំងឡាយ​ផង ​ដើម្បី​បានទទួល​នៅ​អនុមោទនា ទទួលយក​មគ្គផល​កុសល​ផល​បុណ្យ នាឱកាស​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​សូម​បួងសួង​ទៅដល់​ទសបារមី ក៏ដូចជា​វត្ថុ​សក្ដិសិទ្ធិ ទាំងឡាយ​ថែរក្សា​ក្នុង​វត្ត​ទាំង​០៥ ​ដែល​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​សូម​ជួយ​បីបាច់​ថែរក្សា​លោកជំទាវ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រធាន​ក្រុម​ហ៊ុន​តេ​លា ក្រុមការងារ​ទាំងអស់ និង ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់​សុខ​ចំរើន សុខ​ចំរើន៕