អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​ បំបាក់​អ៊ីតាលី​ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដ៏​តាន​ដឹង​បំផុត​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​អឺរ៉ូ​២០១៦។

 

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

 

នៅ​ក្នុង​ម៉ោង​ប្រកួត​​៩០​នាទី​ក្រុម​ទាំង​២​ធ្វើ​បាន​លទ្ធផល​ស្មើគ្នា​ ១-១ ខណៈ​អាល្លឺម៉ង់​រក​បាន​១គ្រាប់​មុន​នៅ​នាទី ៦៥ ដោយ​ខ្សែ​បម្រើ Mesut Oezil មុន​ពេល​ត្រូវ​អ៊ីតាលី​តាម​ស្មើ​បាន​វិញ​នៅ​នាទី ៧៨​ដោយ​ខ្សែ​ការពារ​ Leonardo Bonucci តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ។

 

ចប់​៩០​នាទី​លទ្ធផល​ស្មើគ្នា ១-១ ហើយ​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​១៥​នាទី​២ដង​ក្រុម​ទាំង​២ មិន​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​សម្រេច​ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​​។ នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​ត្រូវ​ចំណាយ​ការ​ស៊ុត​រហូត​ដល់ម្ខាង៩គ្រាប់​ទើប​រក​ឃើញ​អ្នកឈ្នះ​បន្ទាប់​ពី​៥គ្រាប់ដំបូង​អាល្លឺម៉ង់​ និង​អ៊ីតាលី​ស៊ុត​មិន​ចូល​៣នាក់​ស្មើគ្នា។

 

ឈាន​ដល់​ការ​ស៊ុត​ទី​៦, ៧, ៨ និង​៩ អាល្លឺម៉ង់​សុទ្ធ​តែ​ធ្វើ​បានសម្រេច​​តែ​អ៊ីតាលី​បែរ​ជា​ភ្លាត់​ស្នៀត​ស៊ុត​មិន​ចូល​គ្រាប់​ចុងក្រោយ​ធ្វើឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ក្នុង​លទ្ធផល​៦ ទល់៥ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​រង​ចាំ​ការ​ឈ្នះ​រវាង អ៊ីស្លង់​និង​ម្ចាស់​ផ្ទះ​បារាំង៕

 

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

 

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

 

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

 

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC