ខ្មាន់កាំភ្លើង​ស្មោះ​នឹង​ ISIS​ សម្លាប់​ជនជាតិ​ ជប៉ុន​ និង​ អីុតាលី​ ជាង​ ១០​ នាក់​ (វីដេអូ)


ខាន់កាំភ្លើង ៦ នាក់ បានចាប់មនុស្សជាង ២០ ធ្វើជាចំណាប់ខ្មាំង ភាគច្រើនជាជនបរទេស ក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង ដាកា ប្រទេស បង់ក្លាដេស ។ ISIS បានប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការចាប់ជំរិត និងសម្លាប់មនុស្សក្នុងភោជនីយដ្ឋាន ទីក្រុង ដាកា នៅថ្ងៃសៅរ៍នេះ ។

ការចាប់ជំរិតនោះ កើតឡើងតាំងពីយប់ថ្ងៃសុក្រ ប៉ុន្តែដោយសារចំណាប់ខ្មាំងច្រើននាក់ ស្ថិតក្នុងដៃខ្មាន់កាំភ្លើង ធ្វើឲ្យទាហានពិសេស បង់ក្លាដេស មិនអាចសម្រុកចូលភ្លាមៗដើម្បីរំដោះចំណាំងខ្មាំងបានឡើយ ព្រោះអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង ។

ប៉ុន្តែក្រោយការឡោមព័ទ្ធរយៈពេល ១០ ម៉ោង នៅរសៀលថ្ងៃសៅរ៍នេះ ទាហានពិសេស និង ប៉ូលិស បង់ក្លាដេស បានសម្រេចចិត្តសម្រុកចូលទៅក្នុងភោជនីយដ្ឋាន ក្រោមការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងចេញពីក្នុងភោជនីយដ្ឋាន ធ្វើឲ្យប៉ូលិសស្លាប់ពីរនាក់ ។ ចំណែកខ្មាន់កាំភ្លើង បានចាប់ផ្ដើមប្រើកាំបិតសម្លាប់ចំណាប់ខ្មាំងដោយគ្មានមេត្តា ក្នុងពេលដែលឃើញទាហានពិសេស បង់ក្លាដេស សម្រុកចូលទៅក្នុងភោជនីយដ្ឋាន ។

ក្រោយបញ្ចប់ការប្រយុទ្ធគ្នា ចំណាប់ខ្មាំង ២០ នាក់ដែលជាអ្នកចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន ត្រូវបានគេសម្លាប់ ភាគច្រើនជាជនជាតិ ជប៉ុន និង អីុតាលី ដោយសង្គ្រោះមនុស្សបានតែ ១៣ នាក់ប៉ុណ្ណោះ ចំណែកខ្មាន់កាំភ្លើងទាំង ៦ នាក់ត្រូវបានទាហានពិសេសសម្លាប់ទាំងអស់ ។
ខ្មាន់កាំភ្លើង​ស្មោះ​នឹង​ ISIS​ សម្លាប់​ជនជាតិ​ ជប៉ុន​ និង​ អីុតាលី​ ជាង​ ១០​ នាក់​ (វីដេអូ)

ខ្មាន់កាំភ្លើង​ស្មោះ​នឹង​ ISIS​ សម្លាប់​ជនជាតិ​ ជប៉ុន​ និង​ អីុតាលី​ ជាង​ ១០​ នាក់​ (វីដេអូ)
ប្រែសម្រួលដោយ៖ kqube
ប្រភព៖ sky

  • ខ្មាន់កាំភ្លើង​ស្មោះ​នឹង​ ISIS​ សម្លាប់​ជនជាតិ​ ជប៉ុន​ និង​ អីុតាលី​ ជាង​ ១០​ នាក់​ (វីដេអូ)已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: