ប្រតិបត្តិការ​៣​ប្រទេស​រួមគ្នា​ ចាប់​បាន​កូកាអ៊ីន​ជាង​១០​តោន​ (វីដេអូ)


ប្រទេស​ អ៊ីតាលី​ កូឡុំប៊ី​ និង​ អាមេរិក​ បាន​រឹបអូស​ថ្នាំញៀន​កូកាអ៊ីន​ ១១​ តោន​ និង​ចាប់​ខ្លួន​មនុស្ស​ ៣៣​ នាក់​ មាន​ទំនាក់​ទំនង​នឹង​បណ្ដាញ​រត់ពន្ធ​ថ្នាំញៀន​ និង​ក្រុម​ផលិត​ថ្នាំ​ញៀន​ក្នុង​ព្រៃ​ប្រទេស​ កូឡុំប៊ី ។​ ភ្នាក់ងារ​ប្រឆាំង​ថ្នាំញៀន​ អ៊ីតាលី​ អនុវត្ត​ប្រតិបត្តិការ​បង្ក្រាប​ថ្នាំញៀន​ ចូលរួម​ដោយ​ភ្នាក់ងារ​មក​ពី​សហរដ្ឋ​អាមេរិក​ និង​ កូឡុំប៊ី ។​

ប្រធាន​ភ្នាក់ងារ​ប្រឆាំង​ថ្នាំញៀន​ អ៊ីតាលី​ និយាយ​ថា​ ថ្នាំញៀន​ភាគច្រើន​រឹប​អូស​បាន​ក្នុង​ប្រទេស​ កូឡុំប៊ី​ ជា​កន្លែង​ដែល​មាន​ការ​ផលិត​ថ្នាំញៀន​ ដើម្បី​នាំ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ និង​ សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​មួយ​ចំនួន​មាន​ប្រភព​ពី​ប្រទេស​ ប៉ាណាម៉ា​ កូស្តារីកា ​និង​ សាធារណរដ្ឋ​ដូមីនីកា ។​

ក្នុង​ចំណោម​មនុស្ស​ ៣៣​ នាក់​ មាន​ ២២​ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ កូឡុំប៊ី​ និង​មួយ​ចំនួន​​ចាប់ខ្លួន​ក្នុង​ប្រទេស​ អ៊ីតាលី ។​
ប្រតិបត្តិការ​៣​ប្រទេស​រួមគ្នា​ ចាប់​បាន​កូកាអ៊ីន​ជាង​១០​តោន​ (វីដេអូ)

ប្រតិបត្តិការ​៣​ប្រទេស​រួមគ្នា​ ចាប់​បាន​កូកាអ៊ីន​ជាង​១០​តោន​ (វីដេអូ)
<> on March 16, 2012 in Miami Beach, Florida.

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ reuters

  • ប្រតិបត្តិការ​៣​ប្រទេស​រួមគ្នា​ ចាប់​បាន​កូកាអ៊ីន​ជាង​១០​តោន​ (វីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: