មើល​រូប​នេះ​ទើប​ដឹង​ ប្រាក់ មុន្នីឧត្តម ​ឈឺ​ប៉ុណ្ណា​ ​មិន​អាច​លេង​បន្ត​បាន

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច ប្រាក់ មុន្នីឧត្តម ​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ចូល​លេង​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​កាល​ពី​ល្ងាច​មិញ​នេះ រួច​ក៏​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ ដោយសារ​តែ​រង​របួស​មិន​អាច​បន្ត​លេង​លេង​បាន។ ដោយ​ការ​រង​របួស​របស់​គេ​នោះ​ទៀត​សោត កើត​ឡើង​អំឡុង​ពេល​ប្រជែង​យក​បាល់​ជាមួយ​ខ្សែ​ការពារ​ក្រុម​ក្រសួង​ការពារ​ជាតិ ហើយ​ក៏​ត្រូវ​គេ​ជាន់​ជើង​ពេញ​មួយ​ទំហឹង​តែ​ម្ដង។​

 

ខាង​ក្រោម​នេះ​ជា​រូបភាព​កន្លែង​ដែល ប្រាក់ មុន្នីឧត្តម ​ត្រូវ​ ស ពិសិដ្ឋ ​ជាន់​ជើង៖

 

មើល​រូប​នេះ​ទើប​ដឹង​ ប្រាក់ មុន្នីឧត្តម ​ឈឺ​ប៉ុណ្ណា​ ​មិន​អាច​លេង​បន្ត​បាន

 

មើល​រូប​នេះ​ទើប​ដឹង​ ប្រាក់ មុន្នីឧត្តម ​ឈឺ​ប៉ុណ្ណា​ ​មិន​អាច​លេង​បន្ត​បាន

 

មើល​រូប​នេះ​ទើប​ដឹង​ ប្រាក់ មុន្នីឧត្តម ​ឈឺ​ប៉ុណ្ណា​ ​មិន​អាច​លេង​បន្ត​បាន

 

មើល​រូប​នេះ​ទើប​ដឹង​ ប្រាក់ មុន្នីឧត្តម ​ឈឺ​ប៉ុណ្ណា​ ​មិន​អាច​លេង​បន្ត​បាន

 

សូម​បញ្ជាក់​ថា​ការ​ប្រកួត​កាល​ពី​ល្ងាច​មិញ​នេះ ក្រុម​ក្រសួង​ការពារ​ជាតិ​​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​យក​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង​ដោយ​ទាត់​បាល់​​ប៉េណាល់​ទី​កាត់សេចក្តី​ក្នុង​លទ្ធផល ៦-៥ បន្ទាប់​ពី​បញ្ចប់​១២០​នាទី​​​​​ស្មើ​ ១-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្រុម​ភ្នំពេញ​ក្រោន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ឈ្នះ​ស៊ីម៉ាក់​ ១-០៕

 

អត្ថបទ៖ មុន្នី រម្យ