វ៉ាន់ នីឡា៖ «​ខ្ញុំ​ខំ​ធ្វើ​បុណ្យ​ច្រើន​ណាស់ ចុះ​ហេតុ​អ្វី​រឿង​​មិន​ល្អ នៅ​តែ​កើត​ឡើង​​ចំពោះ​ខ្ញុំ?»

(ភ្នំពេញ)៖ ក្រោយពីផ្ទុះមានរឿងអាស្រូវ បែកធ្លាយរូបអាក្រាត តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ផ្អើលអស់អ្នកសិល្បៈ និងមហាជនរួចមក ត្រូវបានគេកត់សម្គាល់ឃើញថា ក្នុងអារម្មណ៍របស់នាងរហូត មកទល់ពេលនេះ ហាក់មិនទាន់ស្ងប់នៅឡើយទេ ខណៈតម្រុយនៃការស្វែងរកមុខ ជនអនាមិក ក៏ពុំទាន់មានលេចចេញជាលទ្ធផលផ្លៃផ្កា នៅឡើយ។

យ៉ាងណាមិញ ស្របពេលដែលបញ្ហា នៃការបែកធ្លាយរូបអាក្រាយនេះ ហាក់ដូចជាមានការរសាយបន្តិចហើយក៏ពិតមែន ប៉ុន្តែសម្រាប់សាមីខ្លួនកញ្ញា វ៉ាន់ នីឡា ជារឿយៗ នាងតែងបង្ហាញពីអារម្មណ៍ឈឺចាប់ មិនអស់ចិត្តលើខ្លួនឯង ដោយហេតុថា ការធ្វើបុណ្យរបស់នាងជាច្រើន នាពេលកន្លង មកហេតុអ្វីផលតបស្នង បែរជាបែបនេះទៅវិញ។ 

កញ្ញា វ៉ាន់ នីឡា បានសរសេរបង្ហោះរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាងកាលពីម្សិលមិញថា «មនុស្សគ្រប់រូបមិនថាមាន ឬក្រ សរឬក៏ខ្មៅ ម្នាក់ៗខំធ្វើបុណ្យដាក់ទានបួងសួង សូមឲ្យជួបតែមនុស្សល្អ និងមានក្តីសុខ ប៉ុន្តែកើតមកជាសត្វលោក ជៀសមិនផុតពីការដែលទទួលរង នៅព្យុះភ្លៀង នងគង់តែជួបមនុស្សមាន ឧបាយ»។

តារារូបស្រស់កញ្ញា វ៉ាន់ នីឡា បានបន្តថា «មានមនុស្សមួយចំនួន ក៏ដូចជាខ្ញុំខ្លួនឯងដែលតែងតែសួរខ្លួនឯងថា ខ្ញុំធ្វើបុណ្យច្រើនណាស់ ចុះហេតុអ្វីក៏រឿងដែលមិនល្អ នៅតែកើតឡើងចំពោះខ្ញុំ ? ឬក៏មនុស្ស ដែលធ្វើល្អរមែងតែជួប នូវផលអាក្រក់? ប៉ុន្តែនៅពេលដែលយើង ចំណាយពេលបន្តិចមកពិចារណា ទើបយើងយល់ថា ការដែលធ្វើល្អទៅកាន់គេ ទោះគេមិនបានដឹង ប៉ុន្តែក្នុងចិត្តយើង គឺដឹងច្បាស់ណាស់ គេមិនដឹង ឬគេភ្លេចជាសិទ្ធរបស់គេ យើងមិនអាចដាក់ខរសន្យាថា អ្នកឯងត្រូវតែសងគុណខ្ញុំវិញ នោះទេ!»។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «ការសាងនូវអំពើល្អ ទោះបីយើងមិនឈ្នះ នូវទង្វើកាយវិការគេខាងក្រៅ ដែលគេធ្វើដាក់យើងក៏ពិតមែន តែយើងបានឈ្នះចិត្ត របស់គេបាត់ទៅហើយ សេចក្តីស្ងប់សុខ គឺស្ថិតនៅលើយើងខ្លួនឯង ដែលគ្មានអ្នកណាអាចផ្តល់ឲ្យ យើងបាននោះទេ ។ សម្រាប់មនុស្សអាត្មានិយមមួយចំនួន គេរវល់តែបំពេញនៅសេចក្តីត្រូវការរបស់គេ ដោយមើលរំលងមនុស្សក្បែរខ្លួន និងពេលខ្លះស្ទើរតែដេញ មនុស្សមួយផែនដីនេះចេញ ដើម្បីគេបានគ្រប់គ្រងផែនដីនេះ តែឯងផងក៏មិនដឹង ..!»។

ចំណែកពពួកមនុស្សដែលមានបំណងប៉ុនប៉ងធ្វើបាបគេ បំផ្លាញគេនោះ គ្មានមនុស្សឬទេវត្តា ឯណាមកដាក់ទោស អ្នកទេ គឺទង្វើររបស់អ្នកខ្លួនឯងហើយដែលជាអ្នកកាត់ក្តីអោយអ្នកដោយរស់នៅជាមួយការស្អប់ខ្ពើម ...។នេះជាពាក្យស្តីបន្ថែមរបស់កញ្ញា វ៉ាន់់ នីឡា៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload