ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា នេះពិព័រណ៍កុមារ និងគ្រួសារលើកទី៣ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន ពាក់ព័ន្ធប្រមាណ១០០ផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក សេងពិសិដ្ឋ នាយកប្រតិបត្តក្រុមហ៊ុនអនុស្សា បានប្រាប់ឲ្យដឹងថា ពិព័រណ៍នេះជាកម្មវិធីពិសេស បំផុតសម្រាប់កុមារចាប់តាំងពី ឆ្នាំ២០១៤មក ដែលមានការតាំងលក់ផលិតផលកុមារ និងគ្រួសារម៉ាកល្បីៗ ប្រមាណជាង៤០០មុខដោយមានការបញ្ចុះតម្លៃ ពិសេសរហូតដល់៥០%។ នេះជាពេលវេលាពិសេសសម្រាប់មាតាបិតាក្នុងការជាវនូវសំភារៈ ដែលជាតម្រូវការប្រចាំថ្ងៃ របស់បុត្រធីតា ហើយមាតាបិតា នឹងបានទទួលនូវព័ត៌មានលម្អិត អំពីសេវាកម្មសំខាន់ៗដូចជាសាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល ធនាគារ ធានារ៉ាបរង សុខភាព របបអាហារ និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត ដែលជាជំនួយដល់ការ សម្រេចចិត្តក្នុងការជ្រើសរើសដើម្បីសុខមាលភាពបុត្រធីតាលោកអ្នក។ ពិសេសជាងនេះ ពិព័រណ៍លើកទី៣រៀបចំឲ្យមានការប្រកួតធំៗដូចជា គឺការប្រកួតរាំ និងច្រៀង ការប្រកួតគិតលេខ និងការប្រកួតវារសម្រាប់កុមារ ដែលទើបនឹងចេះវារជាដើម។ ការប្រកួតទាំងនេះនឹងជួយជំរុញដល់ការរីកលូតលាស់ទាំង ប្រាជ្ញាស្មារតី និងទំនុកចិត្តរបស់កុមារ។ លើសពីនេះទៀត កុមារនឹងបានសាកល្បងជិះរត់យន្តអាគុយម៉ាក Mercedes របស់ក្រុមស្ដាអូតូខេមបូឌា នៅលើទីលាន ដែលមានបំពាក់នៅផ្លាកសញ្ញា ចរាចរណ៍ប្រៀបបាននឹងផ្លូវថ្នល់ពិតៗ។ លោកJames ZEMKE ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនស្ដាអូតូខេបូឌា ក៏បានធ្វើការណែនាំដល់កុមារ ដែលអញ្ជើញមកចូលរួមកំសាន្តពិព័រណ៍លើកទី៣ នេះឲ្យយល់ដឹងអំពី សុវត្ថិភាពក្នុងប្រើប្រាស់ រថយន្តដើម្បីក្លាយជាឆ្មាំ ក្នុងការក្រើនរំលឹកដល់មាតាបិតា ក្នុងការរក្សាសុវត្ថិភាព កុមារតូចៗក្នុងការធ្វើដំណើរ។

បន្ថែមលើនេះទៀត ឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះគំនិចផ្ដួចផ្ដើមបង្កើត នូវពិព័រណ៍ដ៏ពិសេសមួយនេះ ហើយឯកឧត្តមក៏បានបង្ហាញនូវទស្សនៈវិស័យ និងជំហរ យ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការ ជំរុញសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មក្នុងស្រុក ដែលជាប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ផងដែរថាពិព័រណ៍កុមារ និងគ្រួសារលើកទី៣នេះប្រព្រឹត្តិឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ទី០៣ ខែកក្កដានេះ ពីវេលោម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា អ៊ីវេនផ្លេននើរ គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភធំដោយម្ស៉ៅទឹកដោះគោModilac និងក្រុមហ៊ុនស្តាអូតូខេមបូឌា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់

ពិព័រណ៍កុមារ និងគ្រួសារ ថ្ងៃទី១សោះ មនុស្សច្រើនណែនតាន់តាប់