តារា​ស្រី​កូរ៉េ​ដែល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ Avengers : Age of Ultron បញ្ជាក់​គោល​ជំហ​ថា​ខ្លួន​​នឹង​ចាប់​យក​ទាំង​ការ​សម្ដែង​ភាពយន្ត​ Hollywood និង Korea

តារាសម្ដែងស្រីជនជាតិកូរ៉េដ៏ល្បីមួយរូបគឺកញ្ញា Kim Soo Hyun ( ត្រូវគេស្គាល់ថា Claudia Kim ) ដែលជាតួអង្គមួយរូបក្នុងខ្សែភាពយន្ត Avengers : Age of Ultron ថ្មីៗនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មានរូបនាងនឹងបន្តចាប់យកអាជីពសម្ដែងទាំងនៅក្នុងខ្សែភាពយន្តហូលីវូដក៏ដូចជាខ្សែភាពយន្តកូរ៉េ ។

ដោយយោងតាមបទសម្ភាសន៍ជាជាមួយ TVReport កញ្ញា Kim Soo Hyun បាននិយាយថា « ខ្ញុំមិនផ្ដោតតែលើការសម្ដែងខ្សែភាពយន្តហូលីវូដឬតែខ្សែភាពយន្តកូរ៉េនោះទេ ជាការពិតខ្ញុំចង់ចំណាយពេលច្រើនក្នុងប្រទេសកូរ៉េ តែយ៉ាងខ្ញុំនឹងព្យាយាមបែងចែកពេលវេលាដើម្បីមានឱកាសសម្ដែងទាំងនៅកូរ៉េនឹងអាមេរិក » ។

Kim Soo Hyun បន្តថា « បច្ចុប្បន្នខ្ញុំកំពុងសម្ដែងខ្សែភាពយន្តថ្មីមួយរបស់ហូលីវូដដូច្នេះខ្ញុំគ្មានពេលវេលាសម្រាប់ថតនៅកូរ៉េនៅឡើយទេ ប៉ុន្តែបន្ទាប់ពីនេះខ្ញុំមានគម្រោងនឹងរៀបចំកាលវិភាគដើម្បីមានឱកាសទៅសម្ដែងនៅក្នុងប្រទេសកូរ៉េវិញម្ដង » ។

គួរបញ្ជាក់ថា Kim Soo Hyun បានសម្ដែងក្នុងខ្សែភាពយន្តនៅអាមេរិកចំនួន៣រួចមកហើយដែលមានដូចជាខ្សែភាពយន្ត Marco Polo ( ខ្សែភាពយន្តភាគទូរទស្សន៍ ) , Avengers : Age of Ultron និង Equals ។ ខណៈបច្ចុប្បន្ននាងកំពុងសម្ដែងខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា The Dark Tower ដែលនឹងចាក់បញ្ចាំងនៅឆ្នាំ២០១៧ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តារា​ស្រី​កូរ៉េ​ដែល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ Avengers : Age of Ultron បញ្ជាក់​គោល​ជំហ​ថា​ខ្លួន​​នឹង​ចាប់​យក​ទាំង​ការ​សម្ដែង​ភាពយន្ត​ Hollywood និង Korea已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: