បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

បុរស​​​​អ្នក​ភូមិ​​​​​​ម្នាក់​ក្នុង​ខេត្ត​សានទុង​ ប្រទេស​ចិន​ បាន​​​​ច្នៃ​​បង្កើត​ចេញ​ជា​រថពាសដែក​​​មួយ​គ្រឿង​​​​​​មាន​ខ្នាត​ ១លើ​១​ចម្លង​តាម​​រថក្រោះ​​ចម្បាំង​ធុន​ Type 99 របស់​ចិន ធ្វើ​ឲ្យ​សាធារណជន​ចិន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ខ្លាំង​។

 

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

 

តាម​សារព័ត៌មាន People Daily លោក ប៉េង ហៅជី ​បាន​ចំណាយ​ពេល​១១​ខែ​​ផលិត​ចេញ​ជា​រថក្រោះ​ខាង​លើ​ឡើង​ ដោយ​មាន​ការ​ជួយ​ពី​​មិត្តភ័ក្ដិ​របស់​លោក។ រថក្រោះ​ចម្លង​របស់​លោក ប៉េង មាន​ប្រវែង​សរុប​១០​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ និង​ទម្ងន់​២០​តោន​ ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ អាច​រត់​បាន​១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

ទោះ​បី​​រូប​រាង​ និង​ដំណើរ​ការ​រថពាសដែក​​របស់​លោក​ ប៉េង​ ស្ទើរ​តែ​ដូច​នឹង​រថ​ក្រោះ​ចម្បាំង​ចិន​​​ទាំង​ស្រុង​ក្ដី ប៉ុន្តែ​​ក្រុម​លោក​ពុំ​​អាច​​​បំពាក់​មុខងារ​ឲ្យ​​រថក្រោះ​ខាង​លើ​បាញ់​គ្រាប់​បាន​នោះ​ទេ។ បើ​តាម​​លោក ប៉េង ​បាន​ឲ្យ​ដឹង​ថា​ ​​លោក​ពុំ​មាន​បទ​ពិសោធន៍​ច្រើន​ទាក់​ទង​នឹង​ការ​ធ្វើ​រថពាសដែក​នោះ​ទេ តែ​លោក​​មាន​ចំណូល​ចិត្ត​​ខ្លាំង​​ទាក់​ទង​នឹង​យុទ្ធោបករណ៍ ជា​ពិសេស​កូន​ប្រុស​របស់​​លោក​​ជា​សិស្ស​យោធា​ ដូច​នេះ​លោក​ចង់​ឲ្យ​គេ​ស្វែង​យល់​​​ឲ្យ​​ពី​​រថក្រោះ​នោះ​ឲ្យ​បាន​ច្រើន។

 

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

 

នា​ថ្ងៃ​ខាង​មុខ លោក​ប៉េង​គ្រោង​នឹង​​​​ច្នៃ​ធ្វើ​ជា​រថពាសដែក​​ធុន​ផ្សេង​ៗ​ទៀត​​ផង​ដែរ ដើម្បី​​ឲ្យ​ក្មេង​ៗ​ក្នុង​ភូមិ​លោក​ស្វែង​យល់​​​ទាក់​ទង​នឹង​វិស័យ​យោធា​​​បាន​ច្រើន៕

 

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​
បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

 

ចុចអាន៖  ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង

 

ប្រែ​​សម្រួល៖ មាន​ រតនា
ប្រភព៖ shanghaiist ​​​​​​​​​​​​​​​​​​