ទីក្រុង​ចំនួន​២៥​ដែលមាន​គុណភាព​ជីវិត​ប្រសើរ​ជាងគេ​លើ​លោក​ និពន្ធដោយ : ធីតា       July-03-2016, 9:39 am         122

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទីក្រុង​ចំនួន​២៥​ដែលមាន​គុណភាព​ជីវិត​ប្រសើរ​ជាងគេ​លើ​លោក​ទស្សនា​វ​ដ្តី​អង់គ្លេស Monocle ដែល​ជំនាញ​ផ្នែក​អាជីវកម្ម ពាណិជ្ជកម្ម វប្បធម៌ និង​ការ​រចនា កាលពីពេល​ថ្មីៗ​នេះ បានចេញ​ផ្សាយ​តារាង​ចំណាត់ថ្នាក់​ទីក្រុង​កំពូលៗ​ចំនួន​២៥​នៅលើ​ពិភពលោក ដែល​ទាក់ទង​នឹង​គុណភាព​នៃ​ជីវិត «Quality of Life»​។ របាយការណ៍​នេះ សិក្សា​លើ​ការរស់នៅ​ប្រចាំថ្ងៃ ម្ហូបអាហារ វប្បធម៌​ទូទៅ ហើយ​ចំនុច​ដែល​បន្ថែម​ថ្មី​នោះ គឺ​សេវាកម្ម និង​សកម្មភាព​នានា​នៅពេល​រាត្រី​។​

​ទីក្រុង​មួយចំនួន​បាន​ខាតបង់​ពិន្ទុ​ដោយសារតែ​ករណី​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ខណៈ​ទិដ្ឋភាព​វិជ្ជមាន​នាពេល​រាត្រី ដូចជា​សេវាកម្ម​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេងៗ បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​របស់​ទីក្រុង​ទាំងនោះ​។ ជារួម ទីក្រុង​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង មាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ជាងគេ រីឯ​នៅ​អាស៊ី ជប៉ុន និង​សិង្ហ​បុរី ទទួលបាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​។​

​ខាងក្រោម​នេះ គឺជា​បញ្ជី​ទីក្រុង​ទាំង​២៥ ដែល​ទស្សនា​វ​ដ្តី Monocle ផ្តល់​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង​របាយការណ៍ Quality of Life ប្រចាំឆ្នាំ​២០១៦ នេះ​៖

១.​តូ​ក្យូ (​ជប៉ុន​)
២. ប៊ែ​រ​ឡាំង (​អាល្លឺម៉ង់​)
៣. វី​យ៉ែ​ន (​អូទ្រីស​)
៤. Copenhagen (​ដា​ណឺ​ម៉ាក​)
៥. ម៊ុ​យ​និ​ច (​អាល្លឺម៉ង់​)
៦. មែ​ល​ប៊​ន (​អូស្ត្រាលី​)
៧. Fukuoka (​ជប៉ុន​)
៨. ស៊ីដនី (​អូស្ត្រាលី​)
៩. Kyoto (​ជប៉ុន​)
១០. ស្តុក​ហូ​ម (​ស៊ុយអែត​)
១១. Vancouver (​កាណាដា​)
១២. ហែល​ស៊ីន​គី (​ហ្វាំ​ង​ឡង់​)
១៣. ហ្សួ​រិច (​ស្វ៊ី​ស​)
១៤. ម៉ា​ឌ្រី​ត (​អេ​ស្ប៉ា​ញ​)
១៥. Hamburg (​អាល្លឺម៉ង់​)
១៦. លី​ស្បោ​ន (​ព័រ​ទុយ​ហ្គា​ល់​)
១៧. Düsseldorf (​អាល្លឺម៉ង់​)
១៨. ហុងកុង (​ចិន​)
១៩. បា​សេ​ឡូ​ណា (​អេ​ស្ប៉ា​ញ​)
២០. សិង្ហ​បុរី (​សិង្ហ​បុរី​)
២១. អាំ​ស្ទែរ​ដាម (​ហូ​ឡង់​)
២២. Auckland (​នូ​វែ​ល​សេ​ឡង់​)
២៣. Honolulu (​សហរដ្ឋអាមេរិក​)
២៤. Portland (​សហរដ្ឋអាមេរិក​)
២៥. ម៉ុង​រេ​អាល់ (​កាណាដា​)៕