ទិចនិកសម្អាត សម្ភារៈប្រើប្រាស់មួយចំនួន ងាយៗដែលអ្នកមិនធ្លាប់ បានចាប់អារម្មណ៍!

បើនិយាយពីភាពស្អាតមានអនាម័យវិញ នណាៗក៏ស្រឡាញ់ចង់បានវាគ្រប់គ្នា ប៉ុន្តែទាស់ត្រង់ថា បើឱ្យសម្អាតវិញម្នាក់ៗសុទ្ធតែពោលពាក្យស្មាលាសិនហើយ។

ជឿថាប្រិយមិត្តមួយចំនួន ទំនងជាដូច្នេះដែរ​​​ ជាពិសេសស្រ្តីមេផ្ទះពិតជាមានកង្វល់ចិត្តនៅក្នុងការសម្អាតសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះឱ្យបានស្អាតល្អជាមិនខាន។ ឈប់បារម្មណ៍ទៅ!  Khmerload សូមណែនាំនូវទិចនិកងាយៗមួយចំនួន ដើម្បីធ្វើការសម្អាតវត្ថុទាំងនោះ  ចែករំលែកជូនដល់ប្រិយមិត្តអ្នកអានឱ្យបានដឹង៖

១. សម្អាតចង្រ្កានអាំងសាច់៖ កាលពីមុនអ្នកប្រាកដជាមានការលំបាកនៅក្នុងការដុសលាងសម្អាតចង្ក្រានអាំងសាច់ ខ្លាំងណាស់ត្រូវទេ? ប៉ុន្តែឥឡូវនេះ ឈប់បារម្មណ៍ទៅ អ្នកត្រឹមតែនាំយកខ្ទឹមក្រហមមួយចំណិត មកធ្វើការជូតសម្អាតនៅលើចង្រ្កានអាំងសាច់ ដែលនៅក្តៅនៅឡើយគឺរួចរាល់ហើយ វិធីនេះនឹងជួយឱ្យចង្រា្កនអាំងសាច់របស់អ្នក  ស្អាតល្អឡើងវិញ ថែមទាំងជួយបន្ថែមរសជាតិក្នុងការចម្អិនអាហារ  នៅពេលក្រោយៗបានយ៉ាងពិសេសទៀតផង។

២. សម្អាតម៉ាស៊ីនក្រឡុក៖ បើអ្នកមានអាជីពជាអ្នកលក់ទឹកក្រឡុក  ច្បាស់ជាត្រូវលាងសម្អាតវា ជារៀងរាល់ថ្ងៃមិនខាន ដើម្បីឱ្យមានអនាម័យចំពោះសុខភាពអតិថិជន។ ដូច្នេះងាយៗអ្នកគ្រាន់តែចាក់ទឹកក្តៅដាក់លាយចូលជាមួយនឹងទឹកសាប៊ូលាងចានធម្មតាក្នុងម៉ាស៉ីន  ហើយបើកកុងតាក់ឱ្យទឹកទាំងពីរមុខនេះជាអ្នកធ្វើការក្រឡុកមួយភ្លេត។ ក្រោយមកយកវាមកលាងជម្រះដោយប្រើទឹកស្អាតជាការស្រេច  នោះអ្នកនឹងទទួលបានម៉ាស៊ីនក្រឡុកថ្មីស្រឡាង។

៣. សម្អាតកំអួតប្រឡាក់កម្រាលព្រំ៖ ប្រសិនបើមានសត្វចិញ្ចឹម ឬសមាជិកគ្រួសារណាម្នាក់ក្អួតនៅលើកំរាលព្រំនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេងនោះ អ្នកពិតជាខ្ពើមរអើមណាស់ក្នុងការសម្អាតវា។ តទៅនេះអ្នកមិនចាំបាច់លើកសារយកក្រណាត់ព្រំទាំងមូលទៅបោកគក់ទៀតទេ យើងសូមណែនាំវិធីងាយជាងនេះ គឺអ្នកគ្រាន់តែដាក់ម្ស៉ៅ Baking soda រោយលើកំអួតទាំងនោះឱ្យសព្វ ហើយទុកវាចោលមួយយប់។ បន្ទាប់មកពេលភ្ញាក់ពីគេងឡើង  នៅថ្ងៃបន្ទាប់យកប្រដាប់សម្អាតមកចូកវាចេញ ឱ្យបានស្អាតជាការស្រេច។

៤.ប្រមូលកំទិចកែវបែក៖ អ្នកពិតជាមិនចង់ឱ្យវត្ថុប្រើប្រាស់បែកបាក់ទេ តែឱ្យធ្វើយ៉ាងណាបើវាជ្រុលជាបែកខ្ទេចអស់ទៅហើយ។ មានតែផ្លូវម្យ៉ាងគត់ គឺបោសសម្អាតយកទៅបោះចោល កុំឱ្យឱ្យសល់អំបែង។ វិធីដ៏ងាយបំផុតនោះគឺបើអ្នកមាននំប៉័ងទុកនៅផ្ទះស្រាប់ល្អណាស់ យកវាមកប្រមូលអំបែងដែលបែកថ្នមៗ។ ធ្វើដូច្នេះកំទិចអំបែង សូម្បីតែមួយចំរៀកតូច ក៏មិនអាចនៅសល់បានដែរ។

៥. សម្អាតកង្ហារជាប់ពិដាន៖ អ្នកគ្រាន់យកភួយ ឬក្រណាត់ទន់ៗមកស៊កពីលើស្លាបកង្ហារ ឬកន្លែងដទៃទៀត ដែលមានធូលីដី ហើយជូតវាថ្មមដៃបន្តិចនោះ ធានាថាកង្ហាររបស់អ្នក ពិតជាស្អាតភ្លឺរលោងជាងការបោសសម្អាតដោយប្រើអំបោះរោមសត្វទៅទៀត។

៦. សម្អាតគ្រឿងសង្ហារឹមធ្វើពីស្បែក៖ ពេលនេះលែងពិបាកទៀតហើយ អ្នកគ្រាន់តែយកទឹកថ្នាំខាត់ស្បែកជើង មកដុសខាត់កន្លែងដែលមានស្នាមប្រឡាក់ ឬកន្លែងកង្វក់ដូចជា ខាត់ស្បែកជើងអញ្ចឹងដែរនោះ វានឹងភ្លឺស្អាតដូចថ្មីតែម្តង។

៧. សម្អាតជាតិខ្លាញ់ដែលស្អិតជាប់ខ្លាំង៖ ដំបូងអ្នកត្រូវលាយទឹកសាប៊ូ ហើយស្រោចនៅត្រង់កន្លែងដែលមាន ស្នាមប្រឡាក់ខ្លាញ់ពិបាកដុសលាងទាំងនោះឱ្យសព្វ។ បន្ទាប់មកប្រើម៉ាស៊ីនសម្ងួតសក់ផ្លុំសម្អាតវាឱ្យស្ងួត នោះស្នាមប្រឡាក់នឹងរបកចេញមកដោយខ្លួនឯងយ៉ាងងាយស្រួល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិចនិកសម្អាត សម្ភារៈប្រើប្រាស់មួយចំនួន ងាយៗដែលអ្នកមិនធ្លាប់ បានចាប់អារម្មណ៍!

ទិចនិកសម្អាត សម្ភារៈប្រើប្រាស់មួយចំនួន ងាយៗដែលអ្នកមិនធ្លាប់ បានចាប់អារម្មណ៍!

ទិចនិកសម្អាត សម្ភារៈប្រើប្រាស់មួយចំនួន ងាយៗដែលអ្នកមិនធ្លាប់ បានចាប់អារម្មណ៍!