អ្នកនាង ម៉េង កែវពេជ្ជតា និង ដេនី ក្វាន់ គ្មានទេសន្តិភាព

ភ្នំពេញ៖ នាពេលថ្មីៗកន្លងមកនេះ រឿងអាស្រូវ ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលកើតចេញពី ការបោះពាក្យសម្តីតាមរយៈ បណ្តាញ់សង្គមហ្វេសប៊ុក ​បានក្លាយទៅជា អត្ថបទក្តៅគរគុក នេះប្រៀបដូចជាសង្គ្រាម ទំនាស់ពាក្យសម្តី របៀបដៀមដាម លាយឡំនឹងការសើចចំអក់ គ្នាផងដែរនោះ មកទល់នឹងពេលនេះ ក៏បានរីករាលដារកាន់តែខ្លាំងឡើងៗ រហូតមានការប្រកាស់ពីសម៉ីជន ថាចង់ប្តឹងផ្តល់គ្នាថែមទៀតផង ។

នេះបើយោងតាម ទំពរហ្វេសប៊ុក របស់អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ និងវាយប្រហារ ទៅលើ កញ្ញា ដេនី ក្វាន់ ជាមួយនឹង មនុស្សម្នាក់ទៀត ដែលជា អ្នកសារព័ត៌មានមួយរូប ដែលយើងមិនទាន់ដឹងច្បាស់ទេ ថាជាអ្នកណា ដោយខ្លឹមសារនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះបន្ទាប់ពីមានសារព័ត៌មានមួយ បានចុះផ្សាយ នៅចំណងជើងថា "ដេនី ក្វាន់ ទុកពេលឲ្យ ម៉េង កែវពេជ្ជតា​ង សុំទោស" រួចមក អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងជើងចាស់ ដែលនៅស្ងៀមលែងបាន នោះក៏មានការតបតរ ទៅវិញតាមរយៈសរសេរសារ បង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនផ្ទាល់ ដោយសម្តៅទៅ កញ្ញា ដេនី ក្វាន់ ចំៗ និងមានបង្ហោះជារូបភាព នៃចំណងជើងសារព័ត៌មាន នោះមកជាមួយដោយ មិនបញ្ឆិតបញ្ឆៀង លាក់លាមដូចពីមុននោះទេ ដោយអ្នកនាង បានសរសេថា៖ "យើងអោយនាងប្តឹង តែយើងមិនសូមទោសនាងជាដាច់ខាត !!! នាងខុសនៅថ្លោសទៀត កុំស្រម៉ៃ ! មួយម៉ាត់ប្តឹង ពីរម៉ាត់ប្តឹង ងាគប្តឹង ងាគប្តឹង គំរាមរហូតហ្មងនាងអស្ចារ្យ ! មានអី ប្តឹងទៅ នាងមានសិទ្ធតើស កុំបាច់ទុកពេល កុំបាច់សម្តែងអាណិតយើងស្អី គួរអាណិតខ្លួននាងវិញចុះ ។ តែបើពួកនាងនិយាយ តែពីរឿងប្តឹងមិនចង់សន្តិភាព យើងក៍តាមព្រោះយើងមានសិទ្ធប្តឹងបានដូចគ្នា ។

ការលួចយកសម្លេងសារផ្ទាល់ខ្លួនរបស់គេ ( Private inbox chatting ) ទៅចែកបង្ហោះដោយគ្មាន ការអនុញ្ញាតិពីម្ចាស់សម្លេង គឺជារឿងខុសច្បាប់ !!! វាមិនមែនជាកិច្ចសម្ភាសន៍រវាង អ្នកសារពត៌មានជាមួយតារាទេ ។ យើងក៍មិនមែនជាអ្នកនយោបាយ ឬឧក្រិដ្ឋជនដែលចាំបាច់ត្រូវយកសម្លេងទៅស្តាប់ ឬផ្សព្វផ្សាយជាសាធារណៈស្រេចតែចិត្តដែរ ។ មានហេតុទើបមានផល ។ មិនមែនឮសម្លេងតែប៉ុណ្ណេះ ហៅថាគ្រប់គ្រាន់ឡើយ ។ សារមិនមែនមានតែមួយ គឺនៅមានច្រើនទៀត ។ ខ្ញុំអាចបង្ហាញបើមានការចាំបាច់ណាមួយ ។

សារនេះ ជាងមួយខែហើយ យើងទេដែលជាជនរងគ្រោះត្រូវប្តឹងនាង តែយើងមិនប្តឹងផង បែរជានាងមកឈឺចាប់ស្រែក រកយុត្តិធម៌ស្អីនៅពេលនេះ ? កុំភ្លេចថាអ្នកសរសេរពត៌មាន គ្មានវិជ្ជាជីវដែលជាគ្រូធំរបស់នាង កំពុងធ្វើរឿងខុសបង្កើតចំណង កាន់តែច្រើនរហូតលែងហ៊ានចេញមុខហើយ ក៍ខំងាគទៅទាញក្បាលនាង មកអោយគេសំពងជំនួសវិញ ចំណែកខ្លួនឯងគេចយករូចខ្លួន តែគេចយ៉ាងណាក៍មិនផុតដែរ យើងនៅតែប្តឹងបានបើយើងចង់ ហើយប្តឹងច្រើនករណីទៀតផង ។ ក្របីអាចវង្វេងបឹង តែជុងមិនភ្លេចកុកទេ ។ កាន់តែរើ កាន់តែតឹងដូចក្រពើរមិលគុណ ជាប់ចំណងតាបររទេះ ។

មែនហើយ ខ្ញុំមិនមែនជាអ្នកចេះដឹង ខ្ញុំក៍ចង់សួរទៅអ្នកច្បាប់ដែរថា ហេតុផលនាងចង់ប្តឹងខ្ញុំ និងហេតុផលខ្ញុំប្តឹងពួកនាង តើមួយណាមានស្ថានទំងន់ក្នុងផ្លូវច្បាប់ជាង ? ហើយតើមានទោសកំរិតណា ក្នុងការបំពានសិទ្ធយកសម្លេងផ្ទាល់ខ្លួនគេ ទៅផ្សព្វផ្សាយសាធារណៈដោយគ្មានការអនុញ្ញាតិ ? កាន់តែរើ កាន់តែតឹង ។ ជូនដល់ក្រុម ស្វាស៊ីបាយ លាបមាត់ពពែ" ។

នៅក្នុងខ្លឹមសារខាងលើ បានបញ្ជាក់យ៉ាងច្បាស់មកថា អ្នកនាង ម៉េង កែវ ពេជ្ជតា និងកញ្ញា ដេនី ក្វាន់ បានមានទំនាស់ និងបានឆ្លើយឆ្លងគ្នា តាមរយៈ សារសំលេង អស់ច្រើនលើកច្រើនសារ និងអស់ពេលជាយូរមកហើយ ហើយប្រហែលជាសំលេងសារឆ្លើយឆ្លងនេះ អាចនឹងមានការបែកធ្លាយ នៅពេលណាមួយមិនខាន ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload