អាណោចអាធ័ម​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​​កិន​ខ្ទេច​សាកសព

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​អាណោចអាធ័ម​ខ្លាំង​ណាស់​ដែល​ស្ត្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​​កិន​បន្តបន្ទាប់​គ្នា​ឡើង​ខ្ទេច​សាកសព​អស់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ទើប​ដឹង​បង្ក​ភ្ញាក់ផ្អើល​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​សៀវភៅ​គ្រួសារ​១​ក្បាល​, អត្តសញ្ញាណប័ណ្ណ​ចំនួន​២ ដោយ​ក្នុង​សៀវភៅ​គ្រួសារ​នោះ​ប្តី​ឈ្មោះ លត ផាប ប្រពន្ធ​ឈ្មោះ ជ្រឺ​ន ហាន់​សាយ អាយុ​៣០​ឆ្នាំ ជា​អ្នក​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ក្រៅពី​នេះ​គេ​ឃើញ​មាន​រូបថត​២​សន្លឹក​សង្ស័យ​ជា​រូប​របស់​ស្ត្រី​រង​គ្រោះ​ព្រោះ​ចំណាំ​ត្រង់​កងដៃ​ក្នុង​រូបថត​និង​ដៃ​ជាក់ស្តែង ។

តាម​សមត្ថកិច្ច​ប្រាប់​ជំ​ហ៊ាន​ដំបូង​ថា ជន​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​អូស​ប្រហែល​៧០​ម៉ែ​ត ហើយ​សាកសព​ខ្ទេច​មើល​លែង​យល់ ។ ជន​រង​គ្រោះ​សង្ស័យ​ឈ្មោះ​ដូច​ក្នុង​សៀវភៅ​គ្រួសារ (​ជ្រឺ​ន ហាន់​សាយ​) ព្រោះ​បាន​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​ប្រទះ​ឃើញ​ក្នុង​កាបូប​មាន​បុរស​ម្នាក់​ប្រាប់​ថា កំពុង​បាត់​សមាជិក​ពី​ស្រុក​ភ្នំស្រុក ហើយ​យក​ទាំង​សៀវភៅ​គ្រួសារ​ជាប់​ជាមួយ​ផង ។ បុរស​ដដែល​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​កើតរោគ​ស​សៃ​ប្រាសាទ​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ​ហើយ ។ សព​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ទៅ​តំកល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​ប្រាប់​ថា ពេល​នេះ​ក្រុម​គ្រួសារ​ដែល​អះអាង​ថា​កំពុង​បាត់​សមាជិក​នោះ​បាន​និង​កំពុង​ធ្វើ​ដំណើរ​មក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ពិនិត្យ​មើល​សព ថា​តើ​ជា​សាច់ញាតិ​ខ្លួន​ពិត​មែនឬ​យ៉ាងណា?

សូម​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​គេ​ពុំ​ដឹង​ថា កើតឡើង​នៅ​ម៉ោង​ប៉ុន្មាន ហើយ​ជន​រង​គ្រោះ​ជិះ​អ្វី​ឬ​ក៏​ដើរ​មកពីណា​នោះ​ទេ លុះ​ពេល​ព្រឹក​ទើប​អ្នកដំណើរ​ប្រទះ​ឃើញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត​​៖

ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់បែបនេះ គួររំលឹកឡើងវិញផងដែរថា កាលពីម៉ោង០២៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ ចំណែកឯម៉ូតូគៀបជាប់ក្រោមរថយន្ត រហូតជិតដល់ស្ពានតាខ្មៅ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង វឌ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជំនួយការវាស់វែង នៅបុរីប៉េង ហួត មានទីលំនៅភូមិចន្លោះខាងកើត ឃុំគៀនជរ័លាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

បើតាមសាក្សីបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-8356 បើកបរក្នុងល្បឿនយឺត ពីទិសដៅភ្នំពេញ ទៅក្រុងតាខ្មៅ ស្រាប់តែដល់កន្លែងកើតហេតុ មានរថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9990 បើកបរក្នុងល្បឿនលឿនពីភ្នំពេញ មកក្រុងតាខ្មៅ ក្នុងទិសដៅស្របគ្នា បានបុកចំពីក្រោយម៉ូតូ អូសជិតជាង១គីឡូម៉ែត្រ រហូតដល់ភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទើបម្ចាស់រថយន្ត បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណោចអាធ័ម​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​​កិន​ខ្ទេច​សាកសព

អាណោចអាធ័ម​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​​កិន​ខ្ទេច​សាកសព

អាណោចអាធ័ម​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​​កិន​ខ្ទេច​សាកសព

អាណោចអាធ័ម​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​​កិន​ខ្ទេច​សាកសព