សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…

6 Videos


លោក សាយ សៀរ៉ា កាលពីថ្មីៗនេះបានទៅវត្តភ្នំយ៉ាតដើម្បីបន់ព្រះ ហើយបានសុំឲ្យបារមីរបស់លោកតាឪ និង លោកយាយយ៉ាតជួយឲ្យបានឆាប់ជាសះស្បើយពីជំងឺក្រពះដែលកំពុងតែញាំញីរូបកាយលោកសព្វថ្ងៃនេះ ។

P9

សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…

លោក សាយ សៀរ៉ា គឺជាតារាសម្តែងដែលមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រច្រើនពីទស្សនិកជន កាលពីថ្មីៗនេះបានទៅវត្តភ្នំយ៉ាតក្នុងខេត្តប៉ៃលិន ដើម្បីបន់ស្រន់ដល់ព្រះសុំសេចក្តីសុខ ជាពិសេស គឺលោកបានបួងសួងសុំឲ្យបារមីលោកតាឪ និងលោកយាយយ៉ាត ជួយរូបលោកឲ្យបានឆាប់ជាសះស្បើយពីជំងឺក្រពះ ។ នេះបើតាមការបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកកាលពីថ្មីនេះ នៅក្នុងសារនោះ ផងដែរលើកឡើងថា « លោកតាឪនៅប៉ៃលិនលោកយាយយ៉ាតអើយ ជួយឱ្យកូនចៅ សុខសប្បាយផង ហើយឱ្យខ្ញុំឆាប់ជាពីជំងឺក្រពះនេះទៅ»

សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…

គួររំឮកផងដែរថាលោក សាយ សៀរ៉ា ត្រូវបានជំងឺក្រពះធ្វើទុក្ខ ហើយរូបលោកក៏បានទៅ ពិនិត្យ និង ព្យាបាលជំងឺក្រពះនេះនៅប្រទេសថៃភ្លាមៗផងដែរ ៕ ជួន នូវ

សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…
សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…
សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…
សាយ សៀ​រ៉ា សុំ​ឲ្យ​បារមី​លោកតា​ឪ និង ​លោកយាយ​យ៉ា​ត​​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត