ពេជ្រ សោភា ថា​នាង​មាន​ពេល​តែមួយ​ខែ​ទេ សម្រាប់​ព្យាបាល (​មាន​វីដេអូ​)

6 Videos


ក្រោយពីសរសេរសាររំលេចលើហ្វេសប៊ុកថា នាងមិនចង់ក្លាយជាមនុស្សរុក្ខជាតិមិនទាន់បានប៉ុន្មានផង នៅមុននេះបន្តិច តារាចម្រៀង ពេជ្រ សោភា បានបញ្ចេញវីដេអូ Live ផ្ទាល់ថ្មីមួយទៀតរៀបរាប់បញ្ជាក់ពីស្ថានភាពជំងឺរបស់នាងយ៉ាងគួរសង្វេគបំផុត ។ នៅក្នុងវីដេអូ Live នោះ ពេជ្រ សោភា បាននិយាយថា នៅពេលនេះនាងនៅសល់ត្រឹមតែរយៈពេល 1 ខែប៉ុណ្ណោះសម្រាប់ធ្វើការព្យាបាលជំងឺ ។

P9

ពេជ្រ សោភា ថា​នាង​មាន​ពេល​តែមួយ​ខែ​ទេ សម្រាប់​ព្យាបាល (​មាន​វីដេអូ​)

នាងបានបន្តទៀតថា បើសិនក្នុងរយៈពេល 1 ខែនេះ ការព្យាបាលរបស់នាងមិនទទួលបានលទ្ធផលគាប់ប្រសើរទេ ស្ថានភាពជំងឺរបស់នាងនឹងអាចឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ តែយ៉ាងណាសម្រាប់រូបនាងផ្ទាល់នៅពេលនេះ នាងបានសង្ឃឹមយ៉ាងមុតមាំថានាងនឹងទទួលបានលទ្ធផលល្អ និង ជាសះស្បើយពីជំងឺមួយនេះ ក្រោយទទួលការព្យាបាលនេះ។ ដើម្បីកាន់តែច្បាស់ សូមស្តាប់ និង ទស្សនាវីដេអូ Live ផ្ទាល់ របស់ ពេជ្រ សោភា ដូចតទៅ៖
៕ សាកល