ច្រើន​លើក​មក​ហើយ​តែ​ជួយ​ទាន់ លើក​នេះ​ចប់

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ម្រាក់ ឃុំ​ទួល​គ្រើល ស្រុក​ប្រសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដោយ​បុរស​ម្នាក់​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ច្រើន​លើក​ច្រើន​សារ​តែ​ត្រូវ​គេ​ជួយ​ទាន់ ​រហូត​លើក​ចុង​ក្រោយ​នេះ​បាន​លប​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​តែ​ម្តង ។

បើ​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ លន់ ឡា​ច ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​មនុស្ស​មាន​ជម្ងឺសរសៃប្រសាទ កន្លង​មក​តែងតែ​លួច​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយ​ទាន់​ពេល តែ​នៅ​យប់​ថ្ងៃ​កើតហេតុ​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​តែ​ដេក​លង់លក់ ជន​រង​គ្រោះ​ក៏​បាន​លប​ទៅ​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​យក​ក្រមា​ចងទៅ​នឹង​ឃ្នៀប​ផ្ទះ​ស្លាប់​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕