ទោះ​មិន​បាន​ចូល​លេង​តែ​ Ramsey ជឿ​ថា​ជម្រើស​វែល​របស់​ខ្លួន​អាច​ផ្ដួល​ព័រទុយហ្គាល់​ឆ្លង​ទៅ​លេង​វគ្គ​ Euro 2016

ខ្សែបម្រើដ៏លេចធ្លោមួយរូបរបស់ក្រុមជម្រើសជាតិវែលគឺកីឡាករ Aron Ramsey នឹងអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងជម្រើសជាតិវែលនឹងព័រទុយហ្គាល់ ដោយសារតែរូបជាប់បម្រាមព្រោះទទួលបានការពិន័យកាតលឿងទី២ក្នុងព្រឹត្តិការណ៍នេះ ( កាតលឿងទី១ដែលគេទទួលបានគឺពេលប៉ះជាមួយអៀឡង់ខាងជើងនៅវគ្គ១៦ក្រុម ខណៈកាតលឿងទី២គឺពេលប៉ះប៊ែលហ្សិកនៅវគ្គ៨ក្រុម ) ។

តែយ៉ាងខ្សែបម្រើដែលស៊ុតបាន១គ្រាប់នឹង Assist បាន៤គ្រាប់ក្នុងការបង្ហាញ៥លើកឲ្យវែលក្នុងព្រឹត្តិការណ៍ Euro 2016 បង្ហាញជំនឿថាបើទោះជាគ្មានវត្តមានគេក្រុមជម្រើសវែលនៅតែអាចផ្ដួលជម្រើសជាតិព័រទុយហ្គាល់ ដើម្បីអាចឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ។

ដោយ Ramsey បាននិយាយថា « ខ្ញុំពិតជាសោកស្ដាយដែលមិនអាចចូលលេងឲ្យដោយសារតែជាប់បម្រាម តែយ៉ាងខ្ញុំមានទំនុកចិត្តលើមិត្តរួមក្រុមរបស់ខ្ញុំ ។ កាលពីប៉ះប៊ែលហ្សិកពួកយើងពិតជាបានបង្ហាញទម្រង់លេងដ៏ល្អ » ។

Ramsey « អ្វីដែលខ្ញុំអាចធ្វើបាននៅពេលប្រកួតគឺនៅក្រោយមិត្តរួមក្រុមដើម្បីលើកទឹកចិត្តដល់ពួកគេ ខ្ញុំជឿថាទោះគ្មានវត្តមានខ្ញុំក៏ដោយតែក្រុមខ្ញុំនឹងអាចផ្ដួលក្រុមជម្រើសជាតិព័រទុយហ្គាល់ដើម្បីអាចឈានទៅលេងវគ្គព្រាត់បាន » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ទោះ​មិន​បាន​ចូល​លេង​តែ​ Ramsey ជឿ​ថា​ជម្រើស​វែល​របស់​ខ្លួន​អាច​ផ្ដួល​ព័រទុយហ្គាល់​ឆ្លង​ទៅ​លេង​វគ្គ​ Euro 2016已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:វីដេអូ
Tags: