តារា​ស្រី​ម្នាក់​ហ៊ាន​បញ្ចេញ​រូប​បំបៅ​ដោះ​កូន​ឲ្យ​គេ​មើល​ជា​សាធារណៈ

នាង Chrissy Teigen តារា​ម៉ូដែល​អាមេរិក ក្លាហាន​ហ៊ាន​បញ្ចេញ​រូបភាព​ពេល​កំពុង​បំបៅ​ដោះ​កូនអាយុ​ទើប​តែ ២ ខែ​ឲ្យ​សាធារណជន​មើល។ រូបភាព​នោះ គឺ​ស្ថិត​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​ ‘M.I.L.F.$’ របស់​នាង Fergie ដែល​ជា​អ្នក​និពន្ធ និង​តារា​ចម្រៀង​អាមេរិក។

 

តារា​ស្រី​ម្នាក់​ហ៊ាន​បញ្ចេញ​រូប​បំបៅ​ដោះ​កូន​ឲ្យ​គេ​មើល​ជា​សាធារណៈ

 

ម្ដាយ​ភាគ​ច្រើន ខ្មាស​អៀន​មិន​ហ៊ាន​បំបៅ​ដោះ​កូន​ទើប​នឹង​កើត​ដោយ​បើក​ចំហ ខណៈ​ដែល Chrissy ក្លាហាន​ធ្វើ​បែប​នេះ ដើម្បី​បញ្ជាក់​ថា វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ទេ។ នេះ​បើ​យោង​តាម​វិបសាយ​កម្សាន្ត The Hollywood Life។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​វ័យ ៣០ ឆ្នាំ​រូប​នេះ ហ៊ាន​បញ្ចេញ​រូប​បែប​នេះ​ជា​សាធារណៈ ដើម្បី​ជា​គំរូ​ដល់​អ្នក​ម្ដាយ​ផ្សេងៗ​ទៀត៕

 

តារា​ស្រី​ម្នាក់​ហ៊ាន​បញ្ចេញ​រូប​បំបៅ​ដោះ​កូន​ឲ្យ​គេ​មើល​ជា​សាធារណៈ

 

តារា​ស្រី​ម្នាក់​ហ៊ាន​បញ្ចេញ​រូប​បំបៅ​ដោះ​កូន​ឲ្យ​គេ​មើល​ជា​សាធារណៈ