Blue Lion ​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ អម្រឹត ​បាន​សម្រេច

​ក្រុម​បាល់ទាត់ Blue Lion FC ​បាន​ការពារ​តំណែង​ជើង​​ឯក​ពាន​រង្វាន់​អគ្គនាយក​អម្រឹត ​បាន​សម្រេច​ហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Bravo ​ដោយ​ការ​ទាត់​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ។​

 

Blue Lion ​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ អម្រឹត ​បាន​សម្រេច ក្រុម Blue Lion

 

​ពាន​រង្វាន់ ​គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញវត្ថុ អម្រឹត ​បាន​បញ្ចប់​រដូវកាល​ទី​៣​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​រយៈ​ពេល​៤​ខែ​កន្លង​មក​នេះ ដោយ​មាន​ក្រុម​ចូល​រួម​ប្រកួត​៧​ក្រុម។ ​Blue Lion FC ​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ នៅ​តែ​រក្សា​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ដដែល ដោយ​អាច​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន ខណៈ​ដែល Bravo ​វិញ ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ។

 

Blue Lion ​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ អម្រឹត ​បាន​សម្រេច

លោក ជឹម គង់ហ៊ុយ

 

លោក ជឹម គង់ហ៊ុយ ​នាយក​ផ្នែក​លក់ ក៏​ដូចជា​អ្នក​រៀបចំ​ការ​ប្រកួត​នេះ​បាន​បញ្ជាក់​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា​ការ​បង្កើត​ពាន​រង្វាន់​មួយ​នេះ ក្នុង​គោល​បំណង​ចង់​ឱ្យ​បុគ្គលិក​អម្រឹត​ទាំង​អស់​រឹត​បណ្ដឹង​ចំណង​មិត្តភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ក៏​ដូចជា​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ជាតិ​ឱ្យ​កាន់​តែ​ផុលផុស​ឡើង។ លោក​បន្ត​ថា​ស្ថាប័ន​របស់​លោក តែងតែ​ចូល​រួម​គ្រប់​សកម្មភាព​កីឡា ក្រោម​ពាក្យ​ស្លោក​មួយ​ថា កីឡា​នាំ​មក​នូវ​សុខភាព​ល្អ។​

 

ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ ចំណាត់​ថ្នាក់​លេខ​មួយ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​៣០០​ដុល្លារ លេខ​២​បាន​១៥០​ដុល្លារ ៕

 

អត្ថបទ៖ មុន្នី រម្យ