សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

6 Videos


ថ្វីបើពេលនេះកូនស្រីទើបតែមានវ័យ៦ឆ្នាំក្តីក៏តារាចម្រៀងលោក សាពូន មីដាដា ដែលបាត់មុខក្នុងអាជីពសិល្បៈមួយរយៈកន្លងមកបានបង្ហាញក្តីប្រាថ្នាចង់ឲ្យកូនស្រីរបស់លោកបន្តវេនជាអ្នកសិល្បៈដូចរូបលោក និងភរិយា នាពេលអនាគត ។

P9

សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

កូនស្រីលោកសាពូន មីដាដា ឈ្មោះសាពូន តារាពិមាន បើទោះនៅក្មេង តែនាងក៏ធ្លាប់បានថតសំដែងរឿងជាបន្តបន្ទាប់នៅក្នុងឈុតខ្លីមួយចំនួនជាមួយនិងទេពកោសល្យតាំងពីកុមារភាព ។ លោក សាពូន មីដាដាម្ចាស់បទ «ដើម្បីអ្វីទៅអូន»បានបង្ហាញអារម្មណ៍ បែបនេះ បន្ទាប់ពីលោក និងភរិយាបានឱ្យកូនស្រីជ្រៀតចូលក្នុងវិថីសិល្បៈ ដោយលោកមានជំនឿថា កូនស្រីរបស់លោកពិតជាមាននិស្ស័យសិល្បៈ ។

សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

កន្លងទៅនេះលោក សាពូន មីដាដា បានបង្ហោះសារដ៏ខ្លីតាមហ្វេសប៊ុករបស់លោកថា «ខ្ញុំ និង ភរិយា ជាកូនពៅក្នុងគ្រួសារដូចគ្នា ប្តីបងប្រពន្ធ ៨ ឆ្នាំ ជីវិតតស៊ូយ៉ាងក្រាញននៀលលើវិថីសិល្បៈដូចគ្នា ហើយក៏មានឆន្ទៈដូចគ្នាទៀត គឺកើតមកសម្រាប់សិល្បៈ ស្លាប់ទៅវិញក៏ដើម្បីសិល្បៈដែរ ។

ប្រពន្ធជាតារាឯកភាពយន្ត ប្តីជាតារាឯកចម្រៀង តែអ្វីរឹតតែធ្វើឱ្យពួកខ្ញុំរីករាយថែមទៀតនោះ គឺមានកូនស្រីជាបេះដូងថ្លើមប្រមាត់ អនាគតនឹងបន្តវេនជាតារាភាពយន្តផង និង ជាតារាចម្រៀងផង ព្រោះកូនមួយនេះមាននិស្ស័យសិល្បៈខ្ពស់ណាស់ » ។

សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

តាមរយៈសារនេះអាចបញ្ជាក់បានថា លោកសាពូន មីដាដា ពិតជាមានបំណងចង់ឲ្យកូនស្រីតែមួយគត់របស់លោកបន្តវេនពីលោក និង ភរិយា លើវិថីសិល្បៈនាពេលអនាគត ។
គេនៅមិនទាន់ដឹងទេថា ទាំងសាពូន មីដាដា និង អ្នកនាង សឿ សុធារ៉ា ឲ្យកូនស្រីរបស់ខ្លួនចូលប្រឡូកក្នុងខ្សែភាពខ្នាតធំ និង ខ្សែភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ជាបន្តបន្ទាប់ ឬយ៉ាងណាទេ? ព្រោះពេលនេះកូនស្រីរបស់ពួកគេកំពុងតែចូលដល់វ័យសិក្សាហើយ ។

សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

អ្នកនាងសឿ សុធារ៉ា និង លោកសាពូន មីដាដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅណាហ្គាវើល ដោយអះអាងថាបានចំណាយប្រាក់រៀបចំពិធីនោះអស់រាប់ម៉ឺនដុល្លារ ។ មកទល់ពេលនេះគូូស្វាមី-ភរិយានេះមានកូនស្រីម្នាក់ឈ្មោះ សាពូន តារាពិមាន ដែលពេលនេះមានអាយុ៦ឆ្នាំហើយ ។
កន្លងមកចំណងអាពាហ៍ពិពាហ៍របស់លោក សាពូន មីដាដា និង ភរិយានាង សឿ សុធារ៉ា ធ្លាប់លេចឮព័ត៌មានជាបន្តបន្ទាប់ស្តីពីការប្រេះឆា ប៉ុន្តែលោក សាពូន មីដាដា បានបដិសេធ ។

សាពូន មីដាដា ប្រាថ្នា​ឲ្យ​កូនស្រី​បន្តវេន​សិល្បៈ​

ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះចំណងស្នេហ៍របស់ពួកគេនៅតែថែរក្សាបានគង់វង្សដដែលស្របពេលដែលកូនស្រី ក៏កំពុងតែត្រូវបានមហាជន ចាប់អារម្មណ៍ និងមើលឃើញថា នាង មានទេព កោសល្យ តាំងពីក្មេងអាចឈានទៅស្នងតំណែងឪពុកម្តាយបាន ៕

                                                                                            ដេវីត