ឡាន​ដឹក​ចេក ចោទ​ថា​ដឹក​ទំនិញ​ខុសច្បាប់​ចាប់​ផ្អើល​ពេញ​ខេត្តកោះកុង

ខេត្តកោះកុង ៖ ពិតជា​អាម៉ាស​បំផុត  ព្រោះតែ​ធ្លាប់​បាន​ផលប្រយោជន៍​ពី​សកម្មភាព​ដាក់​កុងត្រូលជជុះ​របស់​ខ្លួន ដើម្បី​ស្ទាក់​ចាប់​រថយន្ត​ដឹក​ទំនិញ​ខុសច្បាប់​នៅ​ពេល​យប់​ជ្រៅ និង​ទីកន្លែង​ដែល​ស្ងាត់ ។ តែ​ម្តងនេះ ពិត​ជា​ស៊យ​ធំ​មែន ដូច​ពាក្យចាស់​ថា ដំរី​ជើង​បួន​គង់តែ​មាន​ភ្លាត់ ព្រោះ​លោក​វរសេនីយ៍ឯក យឹ​ម ផេង ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច ដែល​ល្បី​ម៉ា​ខេត្តកោះកុង ខាង​ដឹក​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ចូល​មក​ទីរួមខេត្ត​កោះកុង​តាម​ទូក និង​បន្ត​ទៅ​រាជធានី​ភ្នំពេញ តាម​រថយន្ត​ទៀត​នោះ នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា ២០១៦ បាន​ដឹកនាំ​កម្លាំង​ពិសេស​របស់​លោក​មួយ​ក្រុម​ចុះ​ទៅ​ស្ទាក់​ចាប់​រថយន្ត​ដឹក​ចេក​មួយ​គ្រឿង ដែល​តែងតែ​ដឹក​ចេក​ជា​រឿយ​ៗ​ចេញពី​ស្រុក​វាល​វែង ឆ្លងកាត់​ខេត្តកោះកុង ទៅ​លក់​នៅ​ក្រុងព្រះសីហនុ ។ ហើយ​ការ​ដាក់​កុងត្រូលជជុះ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ដឹក​ចេក​នេះ នៅ​ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​២៩៧ ចន្លោះ​ព្រំប្រទល់​នៃ​ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ឬ​ចំណុច​ចំណោទ​ចិន និង​បាន​ចោទ​រថយន្ត​ដឹក​ចេក​ខាងលើ​ថា មាន​បង្កប់​ទំនិញ​ខុសច្បាប់ ។

ព័ត៌​មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​ថ្ងៃ​ស្អែក​នេះ ។