Community Mall ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹង​លេច​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ

DownTown 93 គឺ​ជា Community Mall ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹង​លេច​រូបរាង​ឡើង​ក្បែរ​ស្ពាន​​អាកាស​ក្បាល​ថ្នល់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ គម្រោង​សហគមន៍​ស៊ីវីល័យ​ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ​៥០០០ ម៉ែត្រ​ការ៉េ មួយ​នេះ ជា​ទីតាំង​ដែល​ប្រមូល​ផ្ដុំ​ហាង​ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ កន្លែង​កម្សាន្ត ទីតាំង​សម្រាប់​ការ​សិក្សា សាល​ហាត់​កីឡា​កាយសម្ព័ន្ធ និង ការិយាល័យ​រួម​សម្រាប់​ពង្រីក​ការ​រីក​ចម្រើន​ផ្នែក​សហគ្រិន​នៅ​កម្ពុជា​ផង​ដែរ។

 

អ្នក​តំណាង​ក្រុមហ៊ុន DownTown 93 (DNT93) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​សិក្សា និង​មើល​ឃើញ​បទ​ពិសោធន៍​ល្អៗ និង​ភាព​ជោគ​ជ័យ​នៃ Community Mall នេះ​នៅ​ប្រទេស​ក្នុង​តំបន់ ក៏​ដូចជា​សិក្សា​ទៅ​លើ​តម្រូវ​ការ និង​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​នៅ​ជុំវិញ ទើប​សម្រេច​ចិត្ត​វិនិយោគ​បង្កើត​ឲ្យ​មាន​នៅ​កម្ពុជា។​

 

វត្តមាន​របស់ Community Mall នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រំពឹង​ថា​ នឹង​អាច​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់ និង​ជា​បទ​ពិសោធន៍​ថ្មី របស់​ប្រជាជន​កម្ពុជា ទាំង​ការ​សិក្សា ការ​កម្សាន្ត និង​ជីវិត​រស់​នៅ​បែប​ទាន់​សម័យ។

 

តើ​អ្វី​ទៅ Community Mall ហើយ​វា​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

 

Community Mall សាងសង់​ឡើង​នៅ​ទីប្រជុំជន ភាគ​ច្រើន​គឺ​ជាយៗ​ក្រុង។ ទំហំ និង​ការ​ឌីហ្សាញ​​របស់​ផ្សារ​បែប​នេះ​ ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ផ្សារ​ដទៃ​ទៀត​ផង​ដែរ។ Community Mall ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រចនា និង​សួន​បែប​ធម្មជាតិ​ត្រជាក់​ចិត្ត​ឲ្យ​មាន​ភាព​ទាក់ទាញ​ ដើម្បី​ផ្តល់​ការ​កម្សាន្ត ការ​ជួបជុំ ការ​សិក្សា​និង​ការងារ ការ​លំហែ​អារម្មណ៍ និង​បម្រើ​សេវាកម្ម​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ។

 

Community Mall នឹង​ផ្តល់​នូវ​ការ​រស់នៅ​ដ៏​សម្បូរ​បែប​ក្នុង​កន្លែង​តែ​មួយ​ដែល​រួម​មាន​ ហាង​លក់​ទំនិញ ម្ហូប​អាហារ កន្លែង​កម្សាន្ត Sky Bar ការិយាល័យ ​សាល​កីឡា និង​សេវាកម្ម​ចាំបាច់​ផ្សេងៗ ជា​ពិសេស​មាន​តម្លៃ​សមរម្យ ដែល​ស្ថិតនៅ​ក្នុង​សហគមន៍​ដែល​អ្នក​កំពុង​រស់នៅ។​

ចង់​ដឹង​ថា Community Mall ដំបូង​គេ​នៅ​កម្ពុជា​មាន​រូបរាង និង​ភាព​ទាក់​ទាញ​យ៉ាង​ណា​នោះ សូម​មើល​គំរូ​ប្លង់​ខាង​ក្រោម​នេះ៖

 

Community Mall ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹង​លេច​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ

 

រង់ចាំ​ទទួល​យក​បទ​ពិសោធន៍​ថ្មី​នៃ​ការ​រស់នៅ​ដ៏​សម្បូរ​បែប​ និង​ទាន់​សម័យ​ពី Community Mall ដែល​មាន​តែ​មួយ​គត់​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ!

 

អត្ថបទ៖ លីដា